ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau លែងលះភរិយា ក្រោយរួមរស់ជាមួយគ្នា ១៨ឆ្នាំ
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងភរិយា Sophie Gregoire បានប្រកាសពីការចែកផ្លូវគ្នា បន្ទាប់ពីរួមរស់ជាប្តីប្រពន្ធអស់រយៈពេល១៨ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងពីរបញ្ជាក់ថា ពួកគេនៅតែជាគ្រួសារដ៏ជិតស្និទ្ធ ជាមួយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគោរពគ្នាទៅវិញទៅមក ហើយជំរុញឲ្យសាធារណជនគោរពភាពឯកជនរបស់ពួកគេ និងកូនៗ។
លោក Trudeau និងភរិយា បានចុះហត្ថលេខាលើលិខិតលែងលះ ដើម្បីឲ្យរឿងគ្រប់យ៉ាងត្រូវបញ្ចប់ទៅតាមច្បាប់។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមសេចក្តីប្រកាសព័ត៌មាន, អ្នកទាំងពីនឹងនៅតែរួមគ្នាចិញ្ចឹមកូន៣នាក់អាយុ១៥ឆ្នាំ ១៤ឆ្នាំនិង៩ឆ្នាំ ហើយនឹងបន្តបង្ហាញវត្តមានជាមួយគ្នាជាសាធារណៈ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់ដឹងមូលហេតុនៃការលែងលះនៅឡើយទេ។

គួរបញ្ជាក់ថា លោក Trudeau បានរៀបការជាមួយលោកស្រី Gregoire ដែលជាអតីតពិធីការិនីទូរទស្សន៍ក្នុងឆ្នាំ២០០៥ ហើយលោកបានក្លាយជានាយករដ្ឋមន្ត្រីនៅក្នុងឆ្នាំ២០១៥។
នៅដើមអាណត្តិនៃការជាប់ឆ្នោត, លោកស្រី Gregoire ត្រូវបានគេឃើញចូលរួមក្នុងពិធីនានាជាញឹកញាប់ជាមួយលោក Trudeau ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេមិនសូវឃើញលោកស្រីចូលរួមដូចមុនឡើយ។
ការលែងលះគ្នានេះ កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក Trudeau ប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីរបស់គាត់ ដែលព្រឹត្តិការណ៍សាធារណៈនោះ ក៏អវត្តមានលោកស្រី Gregoire ដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Trudeau ប្រកាសបង្កកគណនីធនាគារ អ្នកពាក់ព័ន្ធបាតុកម្ម ប្រឆាំងអាណត្តិវ៉ាក់សាំង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា