ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ព្រមានថា ជម្លោះជាមួយចិន នឹងបណ្តាលឲ្យពិភពលោកទាំលមូល ជួបមហន្តរាយ
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Joseph Wu បានប្រាប់ AFP ក្នុងបទសម្ភាសមួយ កាលពីថ្ងៃពុធទី២ខែសីហាថា “ការលុកលុយរបស់ចិនលើកោះតៃវ៉ាន់ នឹងមានលទ្ធផលដ៏មហន្តរាយ”។ លោកបានព្រមានបែបនេះ ដោយលើកឡើងពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ទីក្រុងតៃប៉ិ សម្រាប់ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក និងផ្លូវដឹកជញ្ជូនជាសកល។

ការព្រមានរបស់លោក Wu ក៏កើតឡើងផងដែរ ចំពេលកោះតៃវ៉ាន់កំពុងឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ខណៈប្រឈមមុខនឹងសម្ពាធផ្នែកយោធានិងនយោបាយកាន់តែខ្លាំងឡើងៗ ពីប្រទេសចិន។
ទីក្រុងប៉េកាំង បានទាមទារតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ដោយប្តេជ្ញាម្តងហើយម្តងទៀតថា នឹងដណ្តើមយកកោះនេះនៅថ្ងៃណាមួយ ថែមទាំងឈានដល់ការប្រើយោធាផងដែរ ប្រសិនបើចាំបាច់។
ទោះបីជាយ៉ាងណាក៏ដោយ លោក Wu គូសបញ្ជាក់ថា “រាល់សកម្មភាពនៃការប្រើកម្លាំងប្រឆាំងកោះតៃវ៉ាន់ នឹងមានប្រតិកម្មជាសកល។ អ្វីដែលយើងត្រូវធ្វើ គឺពន្យល់ដល់សហគមន៍អន្តរជាតិថា ប្រសិនបើមានជម្លោះណាមួយពាក់ព័ន្ធកោះតៃវ៉ាន់មែននោះ វានឹងមានលទ្ធផលអាក្រក់សម្រាប់ពិភពលោកទាំងមូល ដូចលទ្ធផលចេញពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនអ៊ីចឹងដែរ។ ពិភពលោក នឹងជួបបញ្ហាកង្វះស្បៀងអាហារនិងឥន្ធនៈ ហើយអតិផរណាកើនឡើងខ្ពស់”។
លើសពីនេះ ជម្លោះឆ្លងច្រកសមុទ្រ ក៏បង្កផលវិបាកផ្នែកពាណិជ្ជកម្មដ៏ធំសម្បើមផងដែរ ព្រោះជាង៥០%នៃកុងតឺន័រដឹកជញ្ជូនរបស់ពិភពលោក បានឆ្លងកាត់ផ្លូវទឹកដ៏ធំទូលាយប្រវែង១៨០គីឡូម៉ែត្រ ដែលពុះចែកកោះតៃវ៉ាន់ ពីចិនដីគោក។
តៃវ៉ាន់ ក៏មានសិទ្ធិផ្តាច់មុខលើការផលិត Semiconductor ដែលជាមីក្រូឈីបនិងជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចសម័យទំនើបផងដែរ ហើយតៃវ៉ាន់ ថែមទាំងជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំសព្វាវុធដូចជាមីស៊ីល និងហេដ្ឋារចនាសម្ព័ន្ធការពារទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ