Connect with us

ព័ត៌មានអន្ដរជាតិ

WHO ៖ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលរកឃើញនៅអង់គ្លេសកំពុងរាលដាលទូទាំងពិភពលោក

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ព័ត៌មានថ្មីៗស្តីពីការរីករាលដាលនៃវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ។ WHO និយាយថា វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានកំណត់ដំបូងនៅក្នុងចក្រភពអង់គ្លេសឥឡូវនេះត្រូវបានរកឃើញនៅក្នុងប្រទេស និងដែនដីចំនួន ៦៩ ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាននិយាយថា វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីរបស់អង់គ្លេសត្រូវបានគេរកឃើញនៅទូទាំងពិភពលោកដូចជានៅទ្វីបអឺរ៉ុប អាមេរិក អាស៊ី និងមជ្ឈិមបូព៌ា ។

WHO និយាយថា ដំបូងឡើយវីរុសបម្លែងខ្លួនប្រភេទថ្មីដែលបានកំណត់នៅអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅក្នុងប្រទេស និងទឹកដីចំនួន ២៥ ប៉ុណ្ណោះដែលរួមមានប្រទេសជប៉ុន ចិន អូស្ត្រាលី អង់គ្លេស បារាំង និងកាណាដា ។ ចំណែកនៅក្នុងប្រទេស និងទឹកដីចំនួន ៦ វីរុសបម្លែងខ្លួនប្រភេទថ្មីគឺស្ថិតនៅក្រោមការផ្ទៀងផ្ទាត់ ។

របាយការណ៍បាននិយាយថា វីរុសកូរ៉ណាបម្លែងខ្លួនប្រភេទថ្មីដំបូងដែលត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសប្រេស៊ីល ហើយត្រូវបានគេរកឃើញនៅក្នុងក្រុមអ្នកដំណើរដែលបានហោះចូលអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូពីប្រទេសប្រេស៊ីលត្រូវបានផ្ទៀងផ្ទាត់នៅក្នុងប្រទេស និងទឹកដីចំនួន ៨ រួមមានសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីតាលី ។

ទន្ទឹមនោះការស្រាវជ្រាវអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ណាបម្លែងខ្លួនប្រភេទថ្មីនេះកំពុងដំណើរការ ។ អង្គការសុខភាពពិភពលោកសង្កត់ធ្ងន់ថា “ការលេចចេញនូវវីរុសកូរ៉ណាបម្លែងខ្លួនប្រភេទថ្មីនេះបានបញ្ជាក់ពីសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នារាប់បញ្ចូលទាំងអ្នកដែលបានឆ្លង ឬចាក់វ៉ាក់សាំងពីមុនផងដែរឲ្យប្រកាន់ខ្ជាប់នូវវិធានការសុខភាពសាធារណៈ និងសង្គម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម