ព័ត៌មានអន្ដរជាតិ
ក្រោយភឿថៃប្រកាសបំបែកខ្លួន សមាជិកបក្សលោកភីថា ៤ រូប សម្ដែងការខកចិត្ត និងឈឺចាប់ខ្លាំង
បន្ទាប់ពីភឿថៃប្រកាសបំបែកខ្លួនហើយរំសាយគណបក្សចម្រុះទាំង៨និងចរចាបង្កើតរដ្ឋាភិបាលជាមួយគណបក្សដទៃកាលពីរសៀលម្សិលមិញ សមាជិកសភារបស់បក្សចលនាឆ្ពោះទៅមុខរបស់លោកភីថាបានសម្ដែងការខកចិត្ត និងឈឺចាប់ខ្លាំងយ៉ាងខ្លាំង។

យ៉ាងណាមិញ ដោយមិនបង្អង់យូរនោះទេ ខាងបក្សលោកភីថាទាំងសមាជិកសភា អតីតសមាជិកសភា និងអ្នកពាក់ព័ន្ធទាំងអស់គ្នាចេញមុខប្រឆាំងករណីបែបនេះលើបណ្ដាញអ៊ីនធឺណិតព្រោងព្រាត ខណៈពេលដែលម្នាក់ៗបញ្ចេញមតិក្នុងន័យឈឺចាប់និងខកចិត្តខ្លាំងចំពោះទង្វើរបស់ភឿថៃ។
លោកស្រី Pannika Wanich ជាជំនួយការឃោសនាឲ្យគណបក្សចលនាឆ្ពោះទៅមុខ និងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យវឌ្ឍនភាពបានបញ្ចេញសារលើ Twitter ដោយអមជាមួយរូបភាពនៃសេចក្តីថ្លែងការណ៍របស់គណបក្សភឿថៃថា “សូមអាន ហើយចងចាំគ្រប់ពាក្យ”។
ចំណែកលោកស្រី Amarat Chokepamitkul អតីតសមាជិកសភាគណបក្សចលនាឆ្ពោះទៅមុខបានថ្លែងថា «ដល់ម៉ោងដែលសមាជិកព្រឹទ្ធសភាមានការគិតគូរដល់ប្រជាជនហើយ» ហើយក៏បានបង្ហោះព័ត៌មានលើសារព័ត៌មាន The Reporters ផងដែរ ដោយបញ្ជាក់ថា គណបក្សភឿថៃនៅតែរំពឹងទុកថាបក្សចលនាឆ្ពោះទៅមុខនឹងលើកដៃបោះឆ្នោតឲ្យលោក Srettha Thavisin ជានាយករដ្ឋមន្ត្រី ប៉ុន្តែទោះជាយ៉ាង វាជាព័ត៌មានមិនត្រឹមត្រូវ ហើយមិនត្រូវគ្នានឹងអ្វីដែលភឿថៃបាននិយាយក្នុងកិច្ចប្រជុំនោះទេ។
ចំណែកលោក Wiroj Lakkhanaadisorn សមាជិកសភាគណបក្សក៏បានបង្ហោះតំណភ្ជាប់ទៅនឹងបទចម្រៀងតាមរយៈ Twitter ដែលច្រៀងថា ភាពទន់ខ្សោយនៃការជឿទុកចិត្តនរណាម្នាក់ ពោលគឺឈឺចាប់ស្ទើរតែបាត់បង់ លទ្ធផលគឺខកចិត្តខ្លាំងសឹងតែគ្រប់គ្នា។
ដោយឡែកលោក Rangsiman Rome សមាជិកសភាក្នុងបញ្ជី និងជាអ្នកនាំពាក្យគណបក្សលោកភីថា បានបង្ហាញជំហរចង់ឲ្យគណបក្សភឿថៃ និងគណបក្សចលនាឆ្ពោះទៅមុខ រួមដៃគ្នាក្នុងរដ្ឋាភិបាល។ លោកបាននិយាយថា “ខ្ញុំតែងតែយល់ថាយើង (ភឿថៃ និងចលនាឆ្ពោះទៅមុខ) នឹងក្លាយជាដៃគូល្អ មិត្តល្អ ប៉ុន្តែថ្ងៃនេះបានបញ្ចាក់ហើយថាពួកយើងមិនអាចទៅមុខជាមួយគ្នាបានទេ។
លើសពីនេះទៀត លោកក៏បានថ្លែងអំណរគុណដល់ក្រុមបាតុករដែលបញ្ចេញមតិ និងប្រជាពលរដ្ឋដែលបានគាំទ្រ ដោយចង់ឃើញគណបក្សទាំង ៨ ធ្វើការជាមួយគ្នា។ ប៉ុន្តែថ្ងៃនេះមិនមែនជាការសម្រេចរបស់គណបក្សចលនាឆ្ពោះទៅមុខនោះទេ ហើយនេះគឺជាការពិតដែលឈឺចាប់បំផុតរបស់គណបក្សនិងប្រជាជនទាំងអស់គ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Sanook
ចុចអាន៖បក្សភឿថៃ ពន្យល់មូលហេតុដើរចេញពីក្រុមចម្រុះដឹកនាំដោយលោក Pita

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?