Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា អង្គការណាតូ ជាអ្នកបង្កើតសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅរុស្ស៊ី លោក Zang Hanhui បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា អង្គការណាតូ គឺជាអ្នកបង្កើតសង្គ្រាម និងជាមូលហេតុចម្បងដែលធ្វើឲ្យវិបត្តិនៅប្រទេសអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរឡើងៗបែបនេះ ។

លោក Zang Hanhui
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា “អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ អង្គការណាតូបាននិងកំពុងជំរុញភាពតានតឹងនៅគ្រប់ទីកន្លែង បំបែកស្ថិរភាព និងលើកទឹកចិត្តដល់ការបំបែកខ្លួន ដូចជានៅ កូសូវ៉ូ លីប៊ី និងអាហ្វហ្គានីស្ថានជាដើម” ។

លោក Zang បានបញ្ជាក់បន្ថែមថា “ការពង្រីកខ្លួនទៅភាគខាងកើតចំនួន ៥ លើករបស់អង្គការណាតូបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់ពិភពលោក និងសន្តិសុខនៅអឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ ហើយទាំងអស់នេះ គឺជាគន្លឹះ ក៏ដូចជាមូលហេតុ​ធ្វើឲ្យ​វិបត្តិនៅ​អ៊ុយក្រែន​កាន់តែ​យ៉ាប់យ៉ឺនទៅៗ” ។

អ្នកការទូតចិនរូបនេះបានកត់សម្គាល់ថា “ក្នុងនាមជាប្រទេសជើងចាស់នៃសង្គ្រាមត្រជាក់ អង្គការណាតូគួរតែបញ្ឈប់សកម្មភាពដ៏ព្រៃផ្សៃ នៅពេលសង្គ្រាមត្រជាក់បានផុតរលត់ ប៉ុន្តែទោះជាយ៉ាងណា វានៅតែបន្តមានសក្ដានុពល ដោយសារនៅតែមានប្រទេសចិញ្ចឹមសង្គ្រាម និងបង្កជម្លោះ ហើយកន្លែងណាដែលមានវត្តមានអង្គការណាតូ ទីនោះនឹងមិនមានសន្តិភាពឡើយ ជាពិសេសនឹងមានមនុស្សស្លាប់តែម្ដង” ។

គួរបញ្ជាក់ថា អង្គការណាតូ និងសម្ព័ន្ធមិត្ត ក៏ដូចជាសហរដ្ឋអាមេរិក បានផ្ដល់កញ្ចប់ជំនួយ ទាំងសព្វាវុធ និងសម្ភារៈយោធាផ្សេងទៀតទៅឲ្យកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ តៃវ៉ាន់ ព្រមានថា ជម្លោះជាមួយ ចិន នឹងបណ្តាលឲ្យពិភពលោកទាំលមូល ជួបមហន្តរាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម