ព័ត៌មានអន្ដរជាតិ
វៀតណាម នឹងផ្ដល់វ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិក ២ លានដូសទៅ ហ្វីលីពីន
វៀតណាមនឹងនាំចេញវ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិកចំនួន ២ លានដូសទៅកាន់ប្រទេសហ្វីលីពីននៅខែតុលា បន្ទាប់ពីវៀតណាមបានអនុម័តការប្រើប្រាស់វ៉ាក់សាំងក្នុងស្រុកជាលើកដំបូងសម្រាប់ប្រឆាំងនឹងជំងឺនេះ ។
រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា វ៉ាក់សាំងដែលនឹងដឹកជញ្ជូនទៅកាន់ប្រទេសហ្វីលីពីន គឺជាប្រភេទវ៉ាក់សាំងដែលផលិតឡើងដោយក្រមហ៊ុន AVAC Vietnam JSC ហើយក្រុមហ៊ុនក៏បានដឹកជញ្ជូន ៣ សែនដូសទៅហ្វីលីពីនរួចហើយផងដែរ ចាប់តាំងពីការអនុម័តឲ្យប្រើប្រាស់ផ្លូវការ ។
ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានបង្អាក់ដល់ទីផ្សារសាច់ជ្រូកពិភពលោកក្នុងតម្លៃរហូតដល់ ២៥០ ពាន់លានដុល្លារ ខណការផ្ទុះឡើងដ៏អាក្រក់បំផុតក្នុងឆ្នាំ ២០១៨ ដល់ ២០១៩ មានជ្រូកប្រហែលពាក់កណ្តាលនៃចំនួនជ្រូកសរុបនៅក្នុងប្រទេសចិន ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ពិភពលោក បានងាប់ និងបណ្ដាលឲ្យមានការខាតបង់ជាង ១០០ ពាន់លានដុល្លារ ។
គួរបញ្ជាក់ថា កាលពីចុងខែមុន វៀតណាមបានអនុម័តច្បាប់ពាណិជ្ជកម្មវ៉ាក់សាំងដល់ក្រុមហ៊ុន NAVET-ASFVAC និង AVAC ASF LIVE បន្ទាប់ពីវ៉ាក់សាំងជាង ៦៥០,០០០ ដូស ត្រូវបានធ្វើតេស្តលើជ្រូកក្នុងខេត្តចំនួន ៤០ ទូទាំងប្រទេស ហើយវាបង្ហាញអត្រាប្រសិទ្ធភាពការពារប្រឆាំងជំងឺប៉េស្តជ្រូកអាហ្វ្រិករហូតដល់ ៩៥ ភាគរយ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ ថៃ និង វៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ