ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ប្រកាសបែកភរិយា ក្រោយប្រើជីវិតអាពាហ៍ពិពាហ៍អស់ ១៨ ឆ្នាំ
សារព័ត៌មាន Reuters បានរាយការណ៍ថា នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងលោកស្រី Sophie Gregoire Trudeau បានប្រកាសពីការបែកគ្នាដោយបញ្ចប់ទំនាក់ទំនងស្នេហារយៈពេល ១៨ ឆ្នាំ ក្រោយរៀបការកាលពីខែឧសភា ឆ្នាំ ២០០៥ និងមានកូនបីនាក់ក្នុងបន្ទុក។

យ៉ាងណាមិញ នេះគឺជាប្រវត្តិសាស្ត្រដែលកើតឡើងម្តងទៀតនៅក្នុងគ្រួសារដូចដែលឪពុករបស់គាត់ Pierre Trudeau អតីតនាយករដ្ឋមន្ត្រីកាណាដាបានលែងលះជាមួយអតីតភរិយា Margaret ក្នុងឆ្នាំ ១៩៧៧ ពេលកំពុងកាន់តំណែងដូចគ្នា។
ជាក់ស្ដែង លោក Justin Trudeau បានក្លាយជានាយករដ្ឋមន្ត្រីនៅអាយុ ៤៣ ឆ្នាំក្នុងឆ្នាំ២០១៥ ហើយគ្រួសារ Trudeau បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោក។ ក្នុងរយៈពេលដំបូងដែលនាយករដ្ឋមន្ត្រីរូបនេះឡើងកាន់តំណែងជាមេដឹកនាំកាណាដា គាត់និងភរិយាបង្ហាញខ្លួនជាមួយគ្នាក្នុងព្រឹត្តិការណ៍សង្គម និងបេសកកម្មនៅបរទេសញឹកញាប់។
លើសពីនេះទៀតដែរ ទស្សនាវដ្ដី Vogue កាលពីខែមករាឆ្នាំ ២០១៦ បានបោះពុម្ពអត្ថបទវែងមួយអំពីជីវិតស្នេហារបស់ពួកគេខណៈលោក Trudeau បង្ហើបថាគាត់ “បានធ្វើឲ្យមនុស្សមួយចំនួនភ្ញាក់ផ្អើលដោយការបង្ហាញក្តីស្រលាញ់របស់ភរិយាជាសាធារណៈ”។
ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី Trudeau បានលាតត្រដាងយ៉ាងច្បាស់មុនពេលក្លាយជាមេដឹកនាំប្រទេសកាណាដា។ អ្នកទាំងពីរប្រឈមមុខនឹងបញ្ហាដូចគ្នាក្នុងអាពាហ៍ពិពាហ៍។ គាត់បានប្រាប់ក្រុមហ៊ុន Canadian Broadcasting Corp ក្នុងឆ្នាំ ២០១៤ ថា “អាពាហ៍ពិពាហ៍របស់គាត់មិនល្អឥតខ្ចោះទេ! ហើយក៏មានពេលល្អ និងពេលអាក្រក់ដែរ”។
នាយករដ្ឋមន្ត្រី Trudeau ក៏បានបង្ហោះស្រដៀងគ្នានៅលើ Instagram ថា “Sophie និងខ្ញុំចង់បង្ហាញពីការពិតដែលថាបន្ទាប់ពីការសន្ទនាដ៏មានអត្ថន័យ និងពិបាកជាច្រើន យើងបានសម្រេចចិត្តទៅផ្លូវដាច់ដោយឡែកពីគ្នា” ស្របពេលដែលភរិយារបស់គាត់បានបង្ហោះស្រដៀងគ្នាផងដែរ។
ដោយឡែក យោងតាមសេចក្ដីថ្លែងការណ៍របស់ទីស្តីការនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា គូស្នេហ៍មួយគូនេះនៅតែផ្ដោតលើការចិញ្ចឹមកូន នៅក្នុងបរិយាកាសសុវត្ថិភាព ពេញដោយសេចក្ដីស្រឡាញ់ និងកិច្ចសហប្រតិបត្តិការ ហើយថាគ្រួសារ Trudeau នឹងនៅតែរួមគ្នាសម្រាប់ថ្ងៃឈប់សម្រាកនៅសប្ដាហ៍ក្រោយ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមអ្នកទេសចរ ថៃ ស្រែកភ្លាត់សំឡេង ខណៈទូកត្រូវរលកធំៗវ៉ៃបោកប៊ិះលិចចូលសមុទ្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ