ព័ត៌មានអន្ដរជាតិ
យន្តហោះនីហ្សេរីយ៉ា ធ្លាក់ ផ្ទុះឆេះលើផ្លូវកំពុងមានចរាចរណ៍មមាញឹក សំណាងល្អ គ្មានមនុស្សស្លាប់
វីដេអូដ៏គួរឲ្យរន្ធត់ បានបង្ហាញពីយន្តហោះមួយគ្រឿង ធ្លាក់លើផ្លូវ រួចក៏ផ្ទុះឆេះអំឡុងការហោះហើរសាកល្បង នៅក្នុងប្រទេសនីហ្សេរីយ៉ា។

យន្តហោះធុនស្រាល Jabiru J430 របស់ក្រុមហ៊ុន Air First Hospitality & Tours កំពុងហោះហើរលើតំបន់មានចរាចរណ៍មមាញឹក Oba Akran ក្នុងរដ្ឋធានី Lagos នៃប្រទេសនីហ្សេរីយ៉ា នៅពេលវាបង្ខំចុះចតជាបន្ទាន់វេលាម៉ោងប្រហែល ៣រសៀល ថ្ងៃពុធទី២ខែសីហា។

ការិយាល័យស៊ើបអង្កេតសុវត្ថិភាពនីហ្សេរីយ៉ានិយាយថា មនុស្សពីរនាក់នៅលើយន្តហោះ ដែលមានភីឡុតម្នាក់និងអ្នករួមដំណើរម្នាក់ បានរួចជីវិត។
គ្រោះថ្នាក់នេះ បង្កឲ្យកកស្ទះចរាចរណ៍ ខណៈមានផ្សែងហុយពាសពេញផ្លូវ ក្រោយមករថយន្តពន្លត់អគ្គិភ័យក៏បានមកដល់។

លេខាធិការអចិន្ត្រៃយ៍ នៃទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរដ្ឋ Lagos លោកវេជ្ជបណ្ឌិត Olufemi Oke-Osanyintolu និយាយថា អ្នកជិះក្នុងយន្តហោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។
មកទល់ពេលនេះ អាជ្ញាធរនីហ្សេរីយ៉ា កំពុងស៊ើបអង្កេតឧបទ្ទវហេតុខាងលើ ដើម្បីកំណត់ពីមូលហេតុ និងផ្តល់ការណែនាំអំពីសុវត្ថិភាព៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បុរសម៉ិកស៊ិក បើកឡានបុក យន្តហោះ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?