ព័ត៌មានអន្ដរជាតិ
លោក ត្រាំ មិនទទួលស្គាល់ទោសកំហុស ហើយថា បទចោទប្រកាន់ គឺជាការធ្វើទុក្ខបុកម្នេញ ពីគូប្រជែងនយោបាយ
លោក ដូណាល់ ត្រាំ បានអះអាងថា រដ្ឋអាជ្ញាអាមេរិកដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ បានចាប់ផ្តើមសំណុំរឿងមួយទៀតប្រឆាំងនឹងរូបគាត់ ដោយសារប្រធានាធិបតី ចូ បៃដិន មិនអាចយកឈ្នះគាត់ នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤បាន។

លោក ត្រាំ មិនសារភាពទោសកំហុសឡើយ ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋចំនួនបួនករណី ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីបដិសេធជ័យជម្នះការបោះឆ្នោតឆ្នាំ២០២០របស់លោក បៃដិន។
ក្រោយមក លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា “នេះគឺជាថ្ងៃដ៏សោកសៅបំផុតសម្រាប់សហរដ្ឋអាមេរិក។ វាគឺជាការធ្វើទុក្ខបុកម្នេញ ពីគូប្រជែងនយោបាយ”។
សូមបញ្ជាក់ លោក ត្រាំ បានប្រឈមមុខនឹងការចោទប្រកាន់របស់សហព័ន្ធរួចទៅហើយ ទាក់ទិននឹងការចោទប្រកាន់ថា គាត់បានកាន់កាប់ឯកសារសម្ងាត់ ក៏ដូចជាករណីនៅទីក្រុងញូវយ៉ក ពាក់ព័ន្ធការធ្វើសេចក្តីថ្លែងការណ៍មិនពិត លើកំណត់ត្រាអាជីវកម្មផងដែរ ជាពិសេសលោកគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌក្រោយពេលចុះចេញពីតំណែង៕
ប្រែសម្រួល៖ Vann Vann

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់