Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីនីហ្សេ សុំឲ្យអាមេរិកជួយ ក្រោយផ្ទុះរដ្ឋប្រហារ

បានផុស

នៅ

មេដឹកនាំនីហ្សេ​ ដែលត្រូវបានបណ្តេញចេញពីតំណែង បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និង សហគមន៍អន្តរជាតិទាំងមូល ជួយស្តាររដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារកាលពីសប្តាហ៍មុន។

នៅក្នុងអត្ថបទរបស់កាសែត Washington Post, លោកប្រធានាធិបតី Mohamed Bazoum បាននិយាយថា គាត់កំពុងសរសេរនេះ ក្នុងនាមជាចំណាប់ខ្មាំង។

លោក Mohamed Bazoum (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bazoum សរសេរថា “ការប្រយុទ្ធដើម្បីតម្លៃរួមរបស់យើង រួមទាំងលទ្ធិប្រជាធិបតេយ្យពហុនិយម និងការគោរពនីតិរដ្ឋ គឺជាមធ្យោបាយតែមួយគត់ ដើម្បីធ្វើឲ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាពប្រឆាំងនឹងភាពក្រីក្រ និងអំពើភេរវកម្ម។ ប្រជាជននីហ្សេ នឹងមិនភ្លេចការគាំទ្ររបស់អ្នក នៅគ្រាដ៏សំខាន់នេះនៅក្នុងប្រវត្តិសាស្ត្ររបស់យើងឡើយ”។

សូមបញ្ជាក់ជាថ្មី ភាពចលាចល​បាន​ផ្ទុះឡើង​នៅ​រដ្ឋ​អាហ្វ្រិក​ខាងលិចមួយនេះ ​ចាប់តាំងពី​គាត់​ត្រូវបាន​ផ្ដួលរំលំ​។

ប្រទេសនេះ គឺជាអ្នកផលិតអ៊ុយរ៉ាញ៉ូមដ៏សំខាន់ ហើយថែមទាំងមានទីតាំងស្ថិតនៅលើផ្លូវធ្វើចំណាកស្រុកដ៏សំខាន់ទៅកាន់តំបន់អាហ្វ្រិកខាងជើង និងមេឌីទែរ៉ាណេទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេរិក ប្រកាសជម្លៀសបុគ្គលិកស្ថានទូតចេញពី នីហ្សេ ក្រោយផ្ទុះរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១៣ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ៣៨ នាទីutes មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ៥០ នាទីutes មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម