Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ព្រមាន​ជប៉ុន​ កុំ​គាំទ្រ​ការ​ពង្រីករបស់​អង្គការ​ណាតូ ចូលក្នុងតំបន់ឲ្យសោះ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំរុស្សី លោក Zhang Hanhui និយាយថា ជប៉ុន និងប្រទេសផ្សេងទៀតគួរតែរៀនមេរៀនប្រវត្តិសាស្ត្រ ហើយមិនត្រូវក្លាយជាអ្នកគាំទ្រការពង្រីករបស់អង្គការណាតូ ចូលក្នុងតំបន់ឡើយ។

លោក Zhang Hanhui (រូបថត៖ TASS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកការទូតខាងលើ បានកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន TASS ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហា។ ក្នុងនោះ លោកបានរំលឹកឡើងវិញ នូវការព្រមានម្តងហើយម្តងទៀតរបស់ទីក្រុងប៉េកាំង អំពីគ្រោះថ្នាក់នៃការនាំយកប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក មកកាន់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក។

ឯកអគ្គរដ្ឋទូតនិយាយថា “យើងសូមណែនាំជប៉ុន និងអ្នកអែបអបដទៃទៀត ត្រូវរៀនមេរៀនប្រវត្តិសាស្ត្រឲ្យបានជ្រៅជ្រះ។ ពួកគេមិនគួរធ្វើឲ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់ដោយឯកតោភាគីទេ។ ពួកគេមិនគួរក្លាយជាអ្នកគាំទ្រការពង្រីករបស់អង្គការណាតូទៅក្នុងតំបន់បូព៌ាឡើយ”។

កាលពីដើមឆ្នាំនេះ អង្គការណាតូ បានពិចារណាបើកការិយាល័យទំនាក់ទំនងនៅក្នុងប្រទេសជប៉ុន ដែលនឹងក្លាយជាកន្លែងដំបូងរបស់ប្លុកនេះនៅក្នុងតំបន់។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (ឆ្វេង) និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida (រូបថត៖ AP)

ថ្វីបើទីក្រុងតូក្យូបញ្ជាក់ថា ខ្លួនកំពុងពិចារណាគំនិតនេះក៏ដោយ ប៉ុន្តែបារាំងបានចេញមុខបដិសេធគម្រោងនេះ ដោយទទូចថា ណាតូ គួរតែបន្តផែនការនៅតំបន់អាត្លង់ទិកខាងជើងជំនួសវិញ។

សកម្មភាពដ៏មានសក្តានុពលនេះ បានជំរុញឲ្យមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិន ដោយទីក្រុងប៉េកាំងសន្យាថា នឹងឆ្លើយតបចាស់ដៃ ប្រសិនបើប្លុកដឹកនាំដោយសហរដ្ឋអាមេរិក ព្យាយាមនិងខិតទៅជិតព្រំដែនរបស់ខ្លួន។

ត្រលប់ទៅខែកក្កដា ប្រទេសចិនក៏ប្តេជ្ញាដែរថា នឹងការពារអធិបតេយ្យរបស់ខ្លួន ព្រមទាំងប្រឆាំងនឹងការពង្រីកឆ្ពោះទៅទិសខាងកើតរបស់ណាតូ ទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយព្រមានថា រាល់សកម្មភាពដែលបំផ្លាញសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ចិន នឹងត្រូវជួបប្រទះឆ្លើយតបដ៏ខ្លាំងក្លា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Macron ព្រមានហានិភ័យ បើណាតូ ហ៊ានបើកការិយាល័យនៅ ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

សន្តិសុខសង្គម៥៩ នាទីutes មុន

ស្នងការរាជធានីបង្ហាញមុខក្រុមក្មេងទំនើង និងក្រុមលួច ប្លន់ សរុប៣១នាក់

ព័ត៌មានជាតិ១៥ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

សន្តិសុខសង្គម១៨ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

Sokha Hotels

ព័ត៌មានពេញនិយម