Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន លុបចោលគម្រោងវិលចូលស្រុកនៅសប្តាហ៍ក្រោយ

បានផុស

នៅ

ប្រភពពីគណបក្សភឿថៃ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហាថា ផែនការវិលចូលស្រុករបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវពន្យារពេល រហូតដល់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ ត្រូវបានបង្កើតឡើង។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំបូងឡើយ អតីតនាយករដ្ឋមន្ត្រីរូបនេះ មានគម្រោងវិលចូលស្រុកវិញនៅថ្ងៃទី១០ ខែសីហា ។ ផែនការនេះ ត្រូវបានប្រកាសដោយកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី Paetongtarn Shinawatra កាលពីសប្តាហ៍មុននៅលើ Instagram។ លោកស្រី​និយាយ​ថា ឪពុក​របស់​នាង ​នឹង​មក​ដល់​អាកាសយានដ្ឋាន ​ Don Mueang ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្រោយ ។

ប្រភព​ដដែលបន្ត​ថា ការ​សម្រេច​ចិត្ត​នេះ ​ត្រូវ​បាន​ធ្វើ​ឡើងដើម្បី​ធានា​ថា ​ការ​វិល​ត្រលប់​របស់​គាត់នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ទោះបីជាយ៉ាងណាក៏ដោយ អគ្គស្នងការនគរបាលជាតិថៃ លោក Damrongsak Kittiprapas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ពីកាលវិភាគរបស់គាត់ជាមួយប៉ូលិសទេ។

សូមបញ្ជាក់ជាថ្មី លោក ថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ២០០៨ ពោលគឺមិនយូរប៉ុន្មាន មុនពេលគាត់ត្រូវបានកាត់ទោសដោយតុលាការកំពូល ពីបទជួយភរិយា Khunying Potjaman Na Pombejra ទិញដីនៅតំបន់ Ratchadaphisek ខណៈពេលគាត់កាន់តំណែងជានាយករដ្ឋមន្ត្រី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ វិធីម្យ៉ាងគត់ ជួយលោក ថាក់ស៊ីន ឲ្យចៀសផុតពីការជាប់ពន្ធនាគារ ពេលវិលចូលស្រុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម