ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹកអាមេរិកពីរនាក់ ត្រូវចាប់ខ្លួនពីបទយកការណ៍ឲ្យចិន
នាវិកកងទ័ពជើងទឹកអាមេរិកពីរនាក់ នៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ ផ្តល់ព័ត៌មានយោធាដ៏រសើបដល់ប្រទេសចិន។

នាវិកសញ្ជាតិអាមេរិកទាំង២ រូប ទី១ មានឈ្មោះ Jinchao Wei អាយុ២២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិត ក្នុងការបញ្ជូនព័ត៌មានការពារជាតិទៅឲ្យភ្នាក់ងារចិន រីឯអ្នកទី២ឈ្មោះ Wenheng Zhao អាយុ២៦ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទដោះដូររូបថត និងវីដេអូរសើប ដើម្បីប្រាក់។
រដ្ឋអាជ្ញាអាមេរិក បានប្រកាសពីការចោទប្រកាន់នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង San Diego កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហា។
ពួកគេនិយាយថា លោក Wei ដែលជាជាងម៉ាស៊ីននៅលើនាវាចម្បាំង USS Essex បានរក្សាទុកព័ត៌មានសន្តិសុខ និងទទួលបានព័ត៌មានរសើបអំពីនាវានេះ។ គាត់រងការចោទប្រកាន់ថា ត្រូវបានទាក់ទងដោយភ្នាក់ងារចិនកាលពីខែកុម្ភៈឆ្នាំ២០២២ ខណៈពេលគាត់កំពុងរៀបចំឯកសារដើម្បីចូលសញ្ជាតិអាមេរិក។

មន្ត្រីក្រសួងយុត្តិធម៌និយាយថា លោក Wei ក៏បានផ្តល់ព័ត៌មានលម្អិតអំពីភ្នាក់ងាររបស់កងម៉ារីនអាមេរិក ដែលកំពុងធ្វើលំហាត់ហ្វឹកហ្វឺនតាមសមុទ្រផងដែរ។
ចំណែកលោក Zhao ធ្វើការនៅមូលដ្ឋានទ័ពជើងទឹក Ventura County ក្បែរទីក្រុង Los Angeles។ ក្នុងឆ្នាំ២០២១ គាត់ត្រូវបានគេចោទប្រកាន់ថា ទាក់ទងដោយភ្នាក់ងារចិនដែលបន្លំខ្លួនជាអ្នកស្រាវជ្រាវ។ ភ្នាក់ងារនេះបានបង់ប្រាក់ឲ្យលោក Zhao ជិត១៥០០០ដុល្លារ សម្រាប់រូបថតនិងវីដេអូ រួមជាមួយដ្យាក្រាមនិងប្លង់មេ សម្រាប់ប្រព័ន្ធរ៉ាដាដែលឈរជើងនៅមូលដ្ឋានយោធាអាមេរិក លើកោះអូគីណាវ៉ា នៃប្រទេសជប៉ុន។
ប្រសិនបើត្រូវបានផ្តន្ទាទោសមែននោះ លោក Wei ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ ឬមួយជីវិត ខណៈលោក Zhao នឹងមានទោសជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន កាត់ទោសពលរដ្ឋអាមេរិក ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទចារកម្ម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ