ព័ត៌មានអន្ដរជាតិ
កូនប្រុសលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខនិយាយពីការលើកលែងទោសដល់ម្ដាយរបស់ខ្លួន
កូនប្រុសរបស់អតីតមេដឹកនាំជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា ការលើកលែងទោសចំនួន ៥ ករណីដល់ម្ដាយរបស់លោកពីសំណាក់យោធាគឺ “គ្មានន័យអ្វីទាល់តែសោះ” ។

លោក គីម អារីស ដែលជាកូនប្រុសពៅរបស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅទីក្រុងឡុងដ៍ថា “ចំណាត់ការរបស់យោធាមីយ៉ាន់ម៉ា គឺគ្រាន់តែជាការឃោសនានយោបាយប៉ុណ្ណោះ” ។
លោក អារីស លើកឡើងថា “ពិភពលោកទាំងមូលដឹងហើយ យោធាបានលេងហ្គេមទាំងនេះជាមួយនឹងការឃោសនា ដោយព្យាយាមធ្វើឲ្យគេមើលមកខ្លួនឯងថាបន្ទន់ឥរិយាបថជាមុន ដោយសារតែពួកគេត្រូវធ្វើអ្វីមួយដើម្បីព្យាយាមផ្គាប់ចិត្តពិភពលោក ប៉ុន្តែការពិតពួកគេបានកាត់បន្ថយការកាត់ទោសម្តាយរបស់ខ្ញុំត្រឹមតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ ដូច្នេះវាគ្មានន័យអ្វីទាំងអស់” ។
យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបានប្រកាសលើកលែងទោសចំនួន ៥ ករណីដល់អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ចោទក្នុងចំណោមសំណុំរឿងក្ដីក្ដាំសរុប ១៩ ករណី និងកាត់ទោសលោកស្រីឲ្យជាប់ពន្ធនាគារ ៣៣ ឆ្នាំ ។

ទន្ទឹមនោះ ៥ ករណីដែលយោធាមីយ៉ាន់ម៉ាប្រកាសលើកលែងទោសដល់លោកស្រី អ៊ុងសាន ស៊ូជី គឺបន្ថយការជាប់ពន្ធនាគារត្រឹមតែរយៈពេល ៦ ឆ្នាំប៉ុណ្ណោះ ដូច្នេះអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិលវ័យ ៧៨ ឆ្នាំរូបនេះ នឹងនៅជាប់ក្ដីក្ដាំចំនួន ១៤ ករណី ហើយបន្តការចាប់ឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំទៀត ទើបរួចទោសទាន់អស់ ។
គួររំឭកឡើងវិញថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមបទចោទប្រកាន់សរុបចំនួន ១៩ ករណី រាប់ចាប់តាំងពីអំពើពុករលួយ រហូតដល់ការបំពានច្បាប់រឹតត្បិតជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោកស្រី អ៊ុងសាន ស៊ូជី នៅជាប់ឃុំខ្លួន ២៧ ឆ្នាំទៀត ទើបរួចទោសអស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ