Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Apple រកចំណូលបានជាង ៨២ ពាន់លានដុល្លារនៅ​ត្រីមាសទី ២ នៃឆ្នាំនេះ

បានផុស

នៅ

នៅត្រីមាសទី២ នៃឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក​ Apple រកចំណូលបានជាង ៨២ ពាន់លានដុល្លារ​ ប៉ុន្តែ​បានធ្លាក់ចុះ​ ១ ភាគរយ​ បើប្រៀបធៀបនឹងឆ្នាំមុន ដែលនាំឲ្យចំណូលរបស់ក្រុមហ៊ុនបន្តធ្លាក់ចុះក្នុង ៣ ​ត្រីមាសជាប់ៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរបាយការណ៍ចំណូលនេះ នាយកប្រតិបត្តិលោក Tim Cook បាននិយាយថា កន្លងមកក្រុមហ៊ុន​មានកំណត់ត្រាល្អពីសេវាកម្មលក់ដូរ នៅអំឡុងត្រីមាសទី ២ ដែលទទួលបានប្រាក់ជាង ១ ពាន់លានដុល្លារ ហើយបន្តបង្ហាញភាពរឹងមាំនៅក្នុងទីផ្សារ ដោយសារការលក់ទូរស័ព្ទ iPhone។

ចំពោះចំណូលនៃ​សេវាកម្ម ក្រុមហ៊ុនរកបានជាង ២១ ពាន់លានដុលា្លរ សម្រាប់រយៈពេល ៣ ខែនៃត្រីមាសទី ២ ពោលកើនឡើង ៨.២ ភាគរយ ពី ១៩.៦ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ផ្ទុយទៅវិញ ការលក់ផលិតផលសុទ្ធបានធ្លាក់ចុះជិត ៤.៣ ភាគរយ ពោលមានត្រឹម ៦០.៦ ពាន់លានដុល្លារ ពី ៦៣.៣ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈប្រាក់ចំណូលសុទ្ធត្រូវបានផ្លាស់ប្តូរតិចតួច ដោយទទួលបាន ១៩.៨ ពាន់លានដុល្លារពី ១៩.៤ ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានោះ ។

ចំណែកការលក់ iPhone ធ្លាក់ចុះមកនៅត្រឹម ៣៩.៦ ពាន់លានដុល្លារពី ៤០.៦ ពាន់លានដុល្លារ ។ ការលក់ Mac ធ្លាក់ចុះមកត្រឹម ៦.៨ ពាន់លានដុល្លារពី ៧.៤ ពាន់លានដុល្លារ ខណៈដែលការលក់ iPad បានធ្លាក់ចុះមកត្រឹម ៥.៨ ពាន់លានដុល្លារពី ៧.២ ពាន់លានដុល្លារ ។

ទន្ទឹមនឹងការធ្លាក់ចុះនៃការលក់នេះដែរ នាំឲ្យតម្លៃភាគហ៊ុន Apple បានធ្លាក់ចុះ ១.៧ ភាគរយ មកនៅតម្លៃ ១៨៧.៩៣ ដុល្លារក្នុងមួយហ៊ុន ខណៈក្រុមហ៊ុនធ្លាប់បានបង្កើតកំណត់ត្រារកប្រាក់ចំណូលប្រចាំត្រីមាសជាមួយនឹងទឹកប្រាក់ជិត ៨៣ ពាន់លានដុល្លារសម្រាប់រយៈពេល ៣ ខែដែលបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម