ព័ត៌មានអន្ដរជាតិ
អាមេរិក លាតត្រដាងគោលបំណង នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ទៅកូរ៉េខាងជើង ថ្ងៃមុន
មន្ត្រីជាន់ខ្ពស់សេតវិមាននិយាយថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីខែមុន គឺដើម្បីជំរុញទីក្រុងព្យុងយ៉ាង ឲ្យលក់អាវុធដល់ទីក្រុងមូស្គូ។

លោក Shoigu បានដឹកនាំគណៈប្រតិភូរុស្ស៊ីទៅកូរ៉េខាងជើង ដើម្បីប្រារព្ធខួបលើកទី៧០នៃបទឈប់បាញ់សង្គ្រាមកូរ៉េ។ ក្នុងនោះ លោកបានជួបពិភាក្សាដាច់ដោយឡែកជាមួយសមភាគីកូរ៉េខាងជើង លោក កាង ស៊ុនណាម និងមេដឹកនាំ គីម ជុងអ៊ុន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby និយាយថា ប្រទេសរុស្ស៊ី កំពុងព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសកូរ៉េខាងជើង តាមរយៈមធ្យោបាយនានាដូចជា ការទិញកាំភ្លើងធំពីទីក្រុងព្យុងយ៉ាង ជាដើម។

យោងតាមលោក Kirby, សហរដ្ឋអាមេរិកនៅតែមានក្តីព្រួយបារម្ភ ដែលកូរ៉េខាងជើងបន្តសញ្ជឹងគិតអំពីការផ្តល់ជំនួយយោធា ដល់ប្រតិបត្តិការពិសេសរុស្ស៊ីប្រឆាំងអ៊ុយក្រែន។
លោកបន្ថែមថា កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើងនិងរុស្ស៊ី នឹងក្លាយជាការបំពានដោយផ្ទាល់ ចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រាយការណ៍ជូនលោក ពូទីន ក្រោយធ្វើទស្សនកិច្ច កូរ៉េខាងជើង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ