ព័ត៌មានអន្ដរជាតិ
ទិដ្ឋភាពកម្រ បង្ហាញពីព្យុះកំបុតត្បូង កើតចេញពីមាត់ភ្នំភ្លើង ក្នុងប្រទេសអ៊ីស្លង់
ភ្នំភ្លើងថ្មីបំផុតរបស់ប្រទេសអ៊ីស្លង់ បានបង្ហាញពីទិដ្ឋភាពកម្រដ៏អស្ចារ្យ ដោយមានព្យុះកំបុតត្បូងមួយ កើតចេញពីមាត់របស់វា។
វីដេអូឃ្លីបថ្មី បង្ហាញពីខ្យល់ខួចចេញពីភ្នំភ្លើង Litli-Hrútur នៅឧបទ្វីប Reykjanes របស់អ៊ីស្លង់។
ទស្សនីយភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺជាលទ្ធផលនៃកម្តៅពីកម្អែភ្នំភ្លើង ធ្វើឲ្យខ្យល់ខាងលើឡើងកម្តៅ បង្កើតជាព្យុះកំបុតត្បូងតែម្តង។
លោក David Smart អ្នកស្រាវជ្រាវព្យុះនៅសាកលវិទ្យាល័យ University College London បាននិយាយថា យើងអាចប្រើពាក្យថា “ព្យុះកំបុតត្បូង” ក្នុងករណីនេះ ថ្វីបើវាប្រហែលជាខុសពីនិយមន័យទូទៅនៃព្យុះកំបុតត្បូងក៏ដោយ។
Litli-Hrútur គឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើង Fagradalsfjall។ ក្រោយមានភាពស្ងៀមស្ងាត់រយៈពេលប្រហែល៨០០ឆ្នាំ តំបន់ភ្នំភ្លើងនេះបានបញ្ចេញសកម្មភាពឡើងវិញក្នុងខែមីនាឆ្នាំ២០២១ ជាមួយនឹងការផ្ទុះនៅជ្រលង Geldingadalur អមដោយការផ្ទុះតូចៗ នៅជ្រលង Meradalur ក្បែរនោះក្នុងខែសីហា ឆ្នាំ២០២២៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ