ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងកាត់បន្ថយការនាំចេញប្រេង ៣០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅខែកញ្ញា
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak និយាយកាលពីពេលថ្មីៗនេះថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយការនាំចេញប្រេងចំនួន ៣០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកញ្ញាខាងមុខ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាស្ថិរភាពទីផ្សារពិភពលោក ។
ការប្រកាសកាត់បន្ថយនេះ បានកើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសរបស់អារ៉ាប៊ីសាអូឌីតដើម្បីពង្រីកផលិតកម្មដែលមានស្រាប់របស់ខ្លួនចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃរហូតដល់ខែកញ្ញា ខណៈប្រទេសរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃរួចហើយនៅក្នុងខែសីហា ។
ការកាត់បន្ថយថ្មីនេះ គឺជាការបន្ថែមទៅលើទិន្នផលដែលមានស្រាប់របស់ក្រុមអង្គការ OPEC + ដែលប្រកាសកាត់ប្រហែល ២ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែតុលា ឆ្នាំ២០២២ និង ១.៦ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែឧសភា ឆ្នាំ២០២៣ នេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
ចុចអាន ៖ រុស្ស៊ី កាត់ទោសមេបក្សប្រឆាំងដែលរិះគន់លោក ពូទីន ឲ្យជាប់ពន្ធនាគារ ១៩ ឆ្នាំទៀត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ