ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាយតួលេខ អ្នកចុះឈ្មោះចូលបម្រើកងទ័ព ក្នុងឆ្នាំនេះ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែសីហាថា ពលរដ្ឋរុស្ស៊ីជិត ២៥០០០០នាក់ បានចុះឈ្មោះ ចូលបម្រើកងទ័ពក្នុងឆ្នាំនេះ។

លោក Medvedev បានកត់សម្គាល់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា នៅទីក្រុងមូស្គូថា “យោងតាមកំណត់ត្រារបស់ក្រសួងការពារជាតិ មនុស្សជាង ២៣១០០០នាក់ បានចុះហត្ថលេខាលើកិច្ចសន្យាចូលបម្រើការងារនៅចន្លោះថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣ខែសីហា”។
លោក Medvedev បានចង្អុលបង្ហាញថា អ្នកដែលចុះឈ្មោះ ទទួលបានប្រាក់រង្វាន់ មានថ្ងៃឈប់សម្រាកទទួលបានប្រាក់ ហើយត្រូវបានធានានូវការងារចាស់របស់ពួកគេ នៅពេលកាតព្វកិច្ចយោធាបានបញ្ចប់។
កាលពីចុងខែមិថុនា រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu បានរាយការណ៍ទៅលោកប្រធានាធិបតី Vladimir Putin ថា អត្រាចុះឈ្មោះគឺគ្រប់គ្រាន់ សម្រាប់ការបង្កើនកងវរសេនាធំទាំងមូល ដោយនៅពេលនោះ ចំនួនយោធាកិច្ចសន្យា មានប្រមាណ១៥០០០០នាក់។
គួរបញ្ជាក់ថា ទីក្រុងមូស្គូបានកែនទាហានបម្រុងចំនួន៣០០០០០នាក់នៅក្នុងខែកញ្ញាឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បាននិយាយជាច្រើនលើកច្រើនសាមកហើយថា មិនចាំបាច់មានការចល័តទ័ពទៀតទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីលដាក់ស្រុកកំណើតលោក Zelensky សម្លាប់មនុស្ស ៦នាក់

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?