Connect with us

ព័ត៌មានអន្ដរជាតិ

អតីតជំនួយការសេតវិមាន ៖ លោក Trump នឹងដក អាមេរិក ចេញពីអង្គការ ណាតូ បើឈ្នះឆ្នោត

បានផុស

នៅ

អតីតជំនួយការរបស់សេតវិមាន លោក John Bolton បានអះអាងថា អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ទំនងជានឹងដកប្រទេសមហាអំណាចយោធាដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ចេញពីអង្គការណាតូ ប្រសិនបើគាត់ឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ។

លោក John Bolton

លោក Bolton ដែលក៏ធ្លាប់ជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកផងដែរនោះ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក NewsNation កាលពីពេលថ្មីៗនេះថា “នៅក្នុងអាណត្តិទី ២ របស់លោក Trump ក្រោយពេលឈ្នះការបោះឆ្នោត យើងប្រាកដជានឹងឃើញអាមេរិកដើរចេញពីអង្គការណាតូ” ។

អតីតទីប្រឹក្សាវ័យ ៧៤ ឆ្នាំរូបនេះបានអះអាងទៀតថា “លោក Trump មានវិធីសាស្រ្តខុសប្រក្រតី និងមិនមានប្រសិទ្ធភាពនោះទេចំពោះសន្តិសុខជាតិ ហើយអតីតប្រធានាធិបតីរូបនេះ ពិតជាមិនមានទស្សនវិជ្ជាដូចដែលយើងយល់នៅក្នុងន័យនយោបាយនោះឡើយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bolton បញ្ជាក់បន្ថែមថា “លោក Trump មិនគិតក្នុងទិសដៅគោលនយោបាយសន្តិសុខជាតិនោះទេ នៅពេលដែលគាត់ធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ហើយគាត់គិតតែពី​អ្វី​ដែល​​ផ្តល់​ប្រយោជន៍​ដល់​ខ្លួនឯងប៉ុណ្ណោះ” ។

គួរបញ្ជាក់ថា លោក Biden បានដឹកនាំអង្គការណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ជុំវិញជម្លោះនៅអ៊ុយក្រែន ជាពិសេសបានផ្គត់ផ្គង់អាវុធក្នុងតម្លៃរាប់ពាន់លានដុល្លារដល់ទីក្រុងកៀវ ប៉ុន្តែទោះជាយ៉ាងណា លោក Trump បានអះអាងថា ប្រសិនបើលោកជាប់ឆ្នោតម្តងទៀត លោកនឹងបញ្ចប់ការបង្ហូរឈាមដ៏ឃោរឃៅនេះក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះ ដោយបង្ខំមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែនទៅកាន់តុចរចា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ រុស្ស៊ី កាត់ទោសមេបក្សប្រឆាំងដែលរិះគន់លោក ពូទីន ឲ្យជាប់ពន្ធនាគារ ១៩ ឆ្នាំទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

បន្ទាប់​ពីវាយ​ប្រហារ​ម៉ិកស៊ិក ព្យុះ Helene ដ៏ខ្លាំងក្លានឹង​បន្ត​​​មានឥទ្ធិពល​នៅ​រដ្ឋ Florida

ព័ត៌មានជាតិ៥ នាទី មុន

ប្រមុខការទូតកម្ពុជា បញ្ជាក់ពីភាពចាំបាច់ការគោរពច្បាប់អន្តរជាតិ សំដៅរក្សាសណ្តាប់ធ្នាប់ពិភពលោក

ព័ត៌មានជាតិ៩ នាទី មុន

បណ្ឌិត អ៊ុន លាង ថា កម្ពុជាឆ្លងកាត់ឧបសគ្គច្រើនណាស់ទម្រាំទទួលបានសន្តិភាព ក៏ជាមេរៀនដល់ប្រទេសដែលកំពុងមានជម្លោះ

កីឡា១០ នាទី មុន

ប្រធាន​ NOC កម្ពុជាជួបឯកអគ្គរាជទូតជប៉ុន​ដើម្បបង្កើនកិច្ចសហប្រតិការកីឡា

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ពិគ្រោះយោបល់គ្នាលើ​ផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃតាតៃ

Sokha Hotels

ព័ត៌មានពេញនិយម