ព័ត៌មានអន្ដរជាតិ
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ១៤ លើពិភពលោកផ្សេងទៀតមានសិទ្ធិដាក់ឈ្មោះព្យុះ
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សារព័ត៌មានធំៗបានចុះផ្សាយពីហេតុការណ៍នៃព្យុះទីហ្វុង Khanun ដែលគេរំពឹងថានឹងទៅដល់ប្រទេសចិន ហើយបង្វែរទិស ១៨០ ដឺក្រេនៅប្រទេសជប៉ុនជំនួសវិញ។ ប៉ុន្តែអ្នកអានមួយចំនួនប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាព្យុះត្រូវដាក់តាមប្រទេសនីមួយៗទៅវិញ? ហើយតើប្រទេសណាខ្លះលើពិភពលោក មានសិទ្ធដាក់ឈ្មោះព្យុះបាន?

តាមពិតទៅ ព្យុះនេះចែកចេញជា ៣កម្រិត ទៅតាមល្បឿនខ្យល់៖ កម្លាំងខ្យល់បក់ (រហូតដល់ ៦២ គីឡូម៉ែត្រក្នុងមួយម៉ោង) ព្យុះត្រូពិច (៦៣-១១៨ គីឡូម៉ែត្រក្នុងមួយម៉ោង) និងព្យុះស៊ីក្លូនត្រូពិច (ពី ១១៩ គីឡូម៉ែត្រក្នុងមួយម៉ោង) ។ ជាមួយនឹងព្យុះស៊ីក្លូនត្រូពិច មានឈ្មោះផ្សេងៗគ្នា អាស្រ័យលើប្រភពដើម។ ប្រសិនបើវាកើតឡើងនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច វាត្រូវបានគេហៅថាព្យុះទីហ្វុង។
ចំណែកឯប្រទេសដែលមានសិទ្ធិដាក់ឈ្មោះព្យុះ ត្រូវតែជាសមាជិកនៃគណៈកម្មាធិការព្យុះទីហ្វុងរបស់អង្គការឧតុនិយមពិភពលោក (ESCAP/WMO Typhoon Committee) ដែលបច្ចុប្បន្នមាន១៤ ត្រូវបានចុះបញ្ជីដូចខាងក្រោម៖
១ កម្ពុជា
២ ចិន
៣ កូរ៉េខាងជើង
៤ ហុងកុង
៥ ជប៉ុន
៦ ឡាវ
៧ ម៉ាកាវ
៨ ម៉ាឡេស៊ី
៩ មីក្រូនេស៊ី
១០ ហ្វីលីពីន
១១ កូរ៉េខាងត្បូង
១២ ថៃ
១៣ សហរដ្ឋអាមេរិក
១៤ វៀតណាម។

ប្រទេសនីមួយៗនឹងផ្ញើឈ្មោះចំនួន ១០ដែលត្រូវបានប្រើសម្រាប់ដាក់ឈ្មោះព្យុះដែលមានកម្រិតខ្លាំងចាប់ពីព្យុះត្រូពិចដែលតម្រៀបតាមឈ្មោះប្រទេស។ ចាប់ផ្តើមមុនគេបង្អស់គឺប្រទេសកម្ពុជា ហើយបន្ទាប់មកទៀតគឺចិន, កូរ៉េខាងជើង, ហុងកុង ទៅវៀតណាម ដោយវដ្តនេះបន្តរហូតដល់១៤០ឈ្មោះ។ ប៉ុន្តែបើអស់ឈ្មោះ១៤០នេះ វានឹងត្រឡប់មកឈ្មោះដំបូងរបស់កម្ពុជាម្តងទៀត។
យ៉ាងណាមិញ ប្រសិនបើព្យុះនេះបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដូចជាមនុស្សស្លាប់ជាច្រើននាក់។ ប្រទេសដើមអាចស្នើសុំឲ្យលុបឈ្មោះព្យុះចេញពីការប្រើប្រាស់នាពេលអនាគតផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ព្យុះ Khanun សម្លាប់មនុស្សនៅជប៉ុន រួចបន្តទៅវាយប្រហារ កោះតៃវ៉ាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា