ព័ត៌មានអន្ដរជាតិ
មេដឹកនាំអាហ្វ្រិកខាងលិច រៀបផែនការ ធ្វើអន្តរាគមន៍យោធា ក្នុងប្រទេស នីហ្សេ
បណ្តាប្រមុខការពារជាតិនៅតំបន់អាហ្រ្វិកខាងលិច បានបង្កើតផែនការមួយ សម្រាប់អន្តរាគមន៍យោធា ដើម្បីទប់ទល់នឹងរដ្ឋប្រហារកាលពីសប្តាហ៍មុននៅក្នុងប្រទេសនីហ្សេ ដោយក្នុងផែនការនោះ រួមមានទាំងវិធី និងពេលណាដែលត្រូវដាក់ពង្រាយកងកម្លាំង ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) មិនបានបញ្ជាក់លម្អិតអំពីផែនការនេះទេ ប៉ុន្តែលោក Abdel-Fatau Musah ស្នងការ ECOWAS ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ បាននិយាយកាលពីថ្ងៃសុក្រទី៤ខែសីហាថា ការសម្រេចចិត្ត នឹងត្រូវធ្វើឡើងដោយ ប្រមុខរដ្ឋរបស់ប្លុកនេះ។
ECOWAS បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេរួចទៅហើយ ហើយនិយាយថា ខ្លួនអាចអនុញ្ញាតឲ្យប្រើប្រាស់កម្លាំង ប្រសិនបើមេដឹកនាំរដ្ឋប្រហារ មិនប្រគល់អំណាចឲ្យប្រធានាធិបតីជាប់ឆ្នោត Mohamed Bazoum វិញ ត្រឹមថ្ងៃអាទិត្យទី៦ខែសីហាទេនោះ។

ស្ថាប័នដែលមានសមាជិកចំនួន១៥មួយនេះ បានបញ្ជូនគណៈប្រតិភូមួយទៅកាន់ប្រទេសនីហ្សេកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាព ប៉ុន្តែប្រភពមួយនៅក្នុងសមាជិកនេះបាននិយាយថា កិច្ចប្រជុំនៅឯអាកាសយានដ្ឋានជាមួយតំណាងរបស់យោធា មិនមានលទ្ធផលអ្វីទាល់តែសោះ។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំយោធានីហ្សេបានព្រមានម្តងហើយម្តងទៀត ចំពោះការជ្រៀតជ្រែកពីខាងក្រៅ ហើយគំរាមថា ពួកគេនឹងវាយបកទៅវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ប្រធានាធិបតីនីហ្សេ សុំឲ្យអាមេរិកជួយ ក្រោយផ្ទុះរដ្ឋប្រហារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ