Connect with us

ព័ត៌មានអន្ដរជាតិ

ភាគឦសានប្រទេសចិន រងគ្រោះធ្ងន់ធ្ងរ ដោយសារទឹកជំនន់

បានផុស

នៅ

ទឹកជំនន់បណ្តាលមកពីព្យុះទីហ្វុង Doksuri បានបន្តជន់លិចកសិដ្ឋាន និងទីក្រុងនានានៅភាគឦសានប្រទេសចិន មកដល់ចុងសប្តាហ៍នេះ ខណៈមន្ត្រីផ្នែកគ្រោះមហន្តរាយរបស់ប្រទេសកំពុងតស៊ូដោះស្រាយជាមួយលទ្ធផលនៃព្យុះដ៏ខ្លាំងបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

(រូបថត៖ ET)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ, ពលរដ្ឋជិត១៥០០០នាក់ ត្រូវជម្លៀសចេញពីទីក្រុង Shulan ក្នុងខេត្ត Jilin។ នៅទីនោះ មនុស្សម្នាក់បាត់បង់ជីវិត ខណៈ៤នាក់បាត់ខ្លួន។

ភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ក្នុងទីក្រុង Shulan ចាប់តាំងពីថ្ងៃទី១ខែសីហាមក ដោយតំបន់ខ្លះជួបប្រទះកម្រិតទឹកភ្លៀង ៤៨៩មិល្លីម៉ែត្រ ពោលគឺលើសកំណត់ត្រាមុនដល់ទៅ៥ដងឯណោះ។ ស្ពានក៏​បាក់ ហើយ​ផ្លូវ​ថ្នល់ ក៏រងការ​ខូចខាតផងដែរ នៅ​ទូទាំង​ទីក្រុង។

(រូបថត៖ AP)

ភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រា បានកើតឡើងកាលពីចុងខែកក្កដា ខណៈព្យុះទីហ្វុង Doksuri ចូលមកដល់ដីគោក ដោយវាយប្រហារភាគខាងជើងប្រទេសចិន និងបណ្តាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ រំខានដល់ជីវិតមនុស្សរាប់លាននាក់។

ស្របពេលជាមួយគ្នានោះ មន្ត្រីនាយកដ្ឋានធនធានទឹក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទម្រាំទឹកជំនន់ក្នុងខេត្ត Hebei ស្រក វាអាចចំណាយពេលរហូតដល់មួយខែឯណោះ។

(រូបថត៖ AP)

ដោយឡែក Zhuozhou គឺជាទីក្រុងដែលរងគ្រោះខ្លាំងជាងគេក្នុងខេត្ត Hebei ដោយមានមនុស្សប្រហែល១០០០០០នាក់ ត្រូវបានជម្លៀសចេញ។

ទន្ទឹមនោះ ការិយាល័យជលសាស្ត្រខេត្តនិយាយថា នៅថ្ងៃសៅរ៍ទី៥ខែសីហា ទឹកបានឈានដល់កម្រិតប្រកាសអាសន្ន និងបន្តឡើងនៅទន្លេ Muling ក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន រងការវាយប្រហារ ដោយភ្លៀងធ្លាក់ ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម