ព័ត៌មានអន្ដរជាតិ
ប្តីប្រពន្ធឥណ្ឌា លក់កូនអាយុ៨ខែ យកលុយទិញ iPhone 14
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ពីហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពាក់ព័ន្ធនឹងទារកអាយុប្រាំបីខែម្នាក់ ដែលត្រូវបានឪពុកម្តាយលក់ឲ្យគេ ដើម្បីយកលុយទៅទិញទូរស័ព្ទ iPhone 14។
លោក Jadef និងលោកស្រី Stee មកពីរដ្ឋ West Bengal នៃប្រទេសឥណ្ឌា ស្រឡាញ់ទូរស័ព្ទ iPhone 14 ខ្លាំងណាស់ ថ្វីបើមានបញ្ហាហិរញ្ញវត្ថុ ព្រោះតែប្រាក់ចំណូលតិចក៏ដោយ។

ពួកគេចាប់ផ្តើមធ្វើឲ្យគ្រប់គ្នាសង្ស័យ ដោយតែពួកគេបានបង្ហោះរូបភាពក្នុងបណ្តាញសង្គម Instagram បង្ហាញពីជីវិតយ៉ាងស៊ីវិល័យ។
ការផ្លាស់ប្តូរជីវិតក្នុងរយៈពេលយ៉ាងខ្លីនេះ និងការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់កូនអាយុប្រាំបីខែ បានធ្វើអ្នកជិតខាងសង្ស័យកាន់តែខ្លាំងឡើងៗ ដោយគេមានចម្ងង់ថា តើពួកគេមានប្រាក់ពីណាយកទៅទិញទូរស័ព្ទ iPhone ដែលមានតម្លៃជាង១២០០ដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន The Straitstimes រាយការណ៍ថា, នៅពេលគេសួរថាតើកូនប្រុសពួកគេនៅឯណា? ប្តីប្រពន្ធមួយគូនេះហាក់មិនសប្បាយចិត្តសោះ ហើយអះអាងថា បានទុកកូនឲ្យនៅជាមួយសាច់ញាតិ។
ដោយមិនជឿ អ្នកជិតខាងបានជូនដំណឹងទៅប៉ូលិស, ជាលទ្ធផលប៉ូលិសបានចាប់ខ្លួនប្រពន្ធឈ្មោះ Stee ខណៈប្តីឈ្មោះ Jadef កំពុងគេចខ្លួន។ ប្រពន្ធសារភាពថា នាងពិតជាបានលក់កូនដើម្បីទិញទូរស័ព្ទ iPhone 14 មែន ហើយថែមទាំងចង់លក់កូនស្រីអាយុប្រាំពីរឆ្នាំផងដែរ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេដែលឪពុកម្តាយលក់កូនដើម្បីប្រាក់។ កាលពី៣ឆ្នាំមុននៅប្រទេសចិន បុរសម្នាក់ បានលក់កូនប្រុសទើបនឹងកើត ឲ្យអ្នកទិញតាមអ៊ីនធឺណិតក្នុងតម្លៃ២២៩៤៦ដុល្លារ ព្រោះតែឪពុកអត់ការងារធ្វើ ហើយគ្មានប្រាក់អំឡុងវិបត្តិជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ THAIGER

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?