ព័ត៌មានអន្ដរជាតិ
វេជ្ជបណ្ឌិតមហារីកល្បីឈ្មោះនៅអាមេរិក សម្លាប់កូន និងខ្លួនឯង ក្នុងផ្ទះតម្លៃ ១ លានដុល្លារ
វេជ្ជបណ្ឌិតមហារីកម្នាក់ បានសម្លាប់កូន និងខ្លួនឯងនៅក្នុងផ្ទះតម្លៃ ១ លានដុល្លាររបស់នាងនៅតំបន់ Westchester ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយមិនដឹងមូលហេតុ ។

អ្នកស្រី Krystal Cascetta វ័យ ៤០ឆ្នាំ ដែលជាអ្នកឯកទេសផ្នែកមហារីកដ៏ល្បីក្នុងទីក្រុងញូវយ៉ក ត្រូវប៉ូលិសរាយការណ៍ថា បានបាញ់សម្លាប់កូន និងខ្លួនឯងនៅវេលាម៉ោងប្រមាណ ៧ ព្រឹក ថ្ងៃសៅរ៍ ទី៥ ខែសីហា ក្នុងបន្ទប់គេងរបស់ទារក ។

យ៉ាងណាមិញ ប៉ូលិសមិនទាន់បញ្ចេញភេទ និងអាយុរបស់ទារកនៅឡើយទេ ប៉ុន្តែបើយោងតាមព័ត៌មានលើប្រព័ន្ធអ៊ីនធឺណិតបានឲ្យដឹងថា ទារករងគ្រោះ ទើបមានអាយុប្រហែល ៥ ខែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ស្វាមីរបស់នាងគឺលោក Tim Talty អាយុ ៣៧ ឆ្នាំ ក៏មិនបានបញ្ចាក់ប្រាប់មូលហេតុនៃការសម្លាប់ខ្លួននេះផងដែរ ដោយសារតែលោកធ្វើចិត្តមិនទាន់បាន ទើបគាត់សុំពេលមួយរយៈសិនសម្រាប់ផ្ដល់ការសម្ភាសន៍ទាក់ទិននឹងរឿងរ៉ាវនេះ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ស្ត្រី អាមេរិក ស្លាប់ដោយសារផឹកទឹកជិត២លីត្រក្នុងពេល ២០ នាទី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ