Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពសេដ្ឋកិច្ចថៃ និងការពន្យារពេលបង្កើតរដ្ឋាភិបាល

បានផុស

នៅ

អ្នកវិភាគសេដ្ឋកិច្ចនៃធនាគារ TMB Thanachart លោក Naris Sathapholdeja យល់ថា​ ប្រសិនបើស្ថានការណ៍នយោបាយនៅតែមានស្ថិរភាពនោះ សេដ្ឋកិច្ចថៃត្រូវបានគេរំពឹងថា នឹងបន្តឆ្ពោះទៅមុខសម្រាប់ផ្នែកដែលនៅសល់នៃឆ្នាំនេះ។ សេដ្ឋកិច្ចបានបង្ហាញពីសញ្ញានៃភាពប្រសើរឡើងដែលឈានចូលដល់ឆមាសទីពីរនៃឆ្នាំនេះ ហើយកំណើន GDP ត្រូវបានគេព្យាករថា នឹងមានយ៉ាងហោចណាស់ ៣ភាគរយ សម្រាប់ពេញមួយឆ្នាំ។ ផ្ទុយទៅវិញ ភាពមិនច្បាស់លាស់ខាងនយោបាយអូសបន្លាយ អាចប៉ះពាល់ដល់សេដ្ឋកិច្ចនិងទំនុកចិត្តអន្តរជាតិនៅឆ្នាំក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលកម្ដៅនយោបាយកើនឡើង មនុស្សជាច្រើនមានការព្រួយបារម្ភថា រយៈពេលអន្តរកាលអាចប៉ះពាល់ដល់សេដ្ឋកិច្ចនិងទំនុកចិត្តអន្តរជាតិ ជាពិសេសប្រសិនបើមានភាពមិនច្បាស់លាស់ដែលអូសបន្លាយ។

ទន្ទឹមនេះ តម្លៃជួញដូរប្រចាំថ្ងៃក៏បានធ្លាក់ចុះមកត្រឹមតែ ៨៦៥លាន ទៅជាង ១ពាន់លានដុល្លារ ធៀបនឹងរាប់រយពាន់លានដុល្លារពីមុន។ ហើយនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ នេះ  លំហូរចេញមូលនិធិបរទេសសុទ្ធពីទីផ្សារភាគហ៊ុនថៃ មានតម្លៃលើសពីរយពាន់លានបាត ដោយបានកាត់បន្ថយ ១០ភាគរយ នៃតម្លៃសុទ្ធរបស់ភាគហ៊ុនថៃ ដែលនាំផ្សារហ៊ុនថៃ មាន​សភាពអាក្រក់បំផុតទី៣ក្នុងពិភពលោក។ ​

សម្រាប់សេដ្ឋកិច្ចថៃបានពង្រីកក្នុងអត្រាជាមធ្យមពី ៣-៤​ភាគរយ ក្នុងមួយឆ្នាំអស់រយៈពេល ជិតមួយទសវត្សរ៍ បើធៀបនឹងអត្រាកំណើនពី ៥-៧ភាគរយ នៅក្នុងប្រទេសអភិវឌ្ឍន៍ថ្មីៗ។ ជាងនេះទៅទៀត ភាគហ៊ុនថៃបាននិងកំពុងដំណើរការបានល្អតិចជាងសមភាគីក្នុងតំបន់របស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ សូចនាករសេដ្ឋកិច្ចសម្រាប់ប្រទេសថៃក្នុងខែមិថុនាឆ្នាំនេះ បានបង្ហាញថា សេដ្ឋកិច្ចនៅតែស្ថិតនៅលើផ្លូវស្ទុះងើបឡើងវិញ ស្របតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាពេលថ្មីៗនេះដែលមានកំណើន ៣.៤ ភាគរយ។ ដូចគ្នានេះ នៅដើមខែកក្កដា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការប៉ាន់ស្មានរបស់ខ្លួន សម្រាប់កំណើនសេដ្ឋកិច្ចថៃក្នុងឆ្នាំ ២០២៣ ពី ៣.៣ទៅ ៣.៥ភាគរយ។

ជារួម សេដ្ឋកិច្ចថៃនៅតែស្ថិតនៅលើផ្លូវងើបឡើងវិញ ប៉ុន្តែស្ថានការណ៍ធានាឱ្យមានការសង្កេតយ៉ាងប្រុងប្រយ័ត្ន ជាពិសេសទាក់ទងនឹងទិដ្ឋភាពនយោបាយនិងផលប៉ះពាល់សក្តានុពលរបស់វាទៅលើទំនុកចិត្តរបស់អ្នកវិនិយោគ លំហូរមូលធនបរទេស និងទស្សនវិស័យសេដ្ឋកិច្ចទាំងមូលសម្រាប់ប្រទេស៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម