ព័ត៌មានអន្ដរជាតិ
អ្នកដំណើរជាង១០០នាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍ រថភ្លើងធ្លាក់ផ្លូវ នៅ ប៉ាគីស្ថាន
មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ និង១០០នាក់រងរបួស នៅពេលរថភ្លើង Hazara Express ធ្លាក់ផ្លូវនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។
ហេតុការណ៍បានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Sahara ក្នុងតំបន់ Nawabshah ចម្ងាយប្រហែល ២៧៥គីឡូម៉ែត្រពីទីក្រុង Karachi។
ក្នុងវីដេអូដែលចែកចាយលើបណ្តាញសង្គម អ្នកដំណើរត្រូវបានគេឃើញដេករដូករណែលពាសពេញកន្លែងកើតហេតុ។
យោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីផ្លូវដែក Saad Rafiq, ការស៊ើបអង្កេតដំបូងបង្ហាញថា រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿនធម្មតា ហើយពួកគេកំពុងព្យាយាមរកមូលហេតុនៃគ្រោះថ្នាក់នេះ។
បន្ទាប់ពីហេតុការណ៍កើតឡើង សេវាកម្មរថភ្លើងនៅទីនោះ ក៏ត្រូវបានផ្អាកផងដែរ។
គួរបញ្ជាក់ថា គ្រោះថ្នាក់ផ្លូវដែកក្នុងប្រទេសប៉ាគីស្ថាន មិនមែនជារឿងចម្លែកឡើយ។ នៅឆ្នាំ២០២១ រថភ្លើងពីរគ្រឿង ដែលធ្វើដំណើរក្នុងខេត្ត Sindh បានបុកគ្នាដោយសម្លាប់មនុស្សយ៉ាងតិច៤០នាក់ និងរាប់សិបនាក់រងរបួស។
ចន្លោះឆ្នាំ២០១៣ ដល់២០១៩ មនុស្សចំនួន១៥០នាក់បានស្លាប់ នៅក្នុងឧប្បត្តិហេតុបែបនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មនុស្ស១០នាក់បាត់បង់ជីវិត និង៥០នាក់របួស ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ នៅ អ៊ីរ៉ង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ