Connect with us

ព័ត៌មានអន្ដរជាតិ

ដូណាល់ ត្រាំ ប្តេជ្ញាកាត់ទោស ចូ បៃដិន ប្រសិនបើជាប់ឆ្នោត

បានផុស

នៅ

បេក្ខជនប្រធានាធិបតីឈានមុខខាងគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានប្រាប់ទស្សនិកជននៅរដ្ឋ Alabama កាលពីចុងសប្តាហ៍ថា ប្រសិនបើគាត់ឈ្នះឆ្នោតក្នុងឆ្នាំ២០២៤មែន គាត់នឹងតែងតាំងរដ្ឋអាជ្ញាពិសេសមួយ ដើម្បីស៊ើបអង្កេតអំពើខុសច្បាប់របស់គ្រួសារលោក ចូ បៃដិន នៅថ្ងៃដំបូងនៃការចូលកាន់តំណែង តែម្តង។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ដែលត្រូវបានចោទប្រកាន់ចំនួនបីដងរួចមកហើយ ក្នុងរយៈពេល៤ខែចុងក្រោយ ចំពេលមានការស៊ើបអង្កេតឧក្រិដ្ឋកម្មជាច្រើនករណីលើការប្រព្រឹត្តរបស់គាត់នោះ បានប្រាប់អ្នកទស្សនា នៅឯព្រឹត្តិការណ៍រៃអង្គាសប្រាក់ក្នុងទីក្រុង Montgomery ថា “នៅថ្ងៃបោះឆ្នោតឆ្នាំ២០២៤ យើងនឹងបណ្តេញ ចូ បៃដិន ចេញពីសេតវិមាន។ យើង​នឹង​បណ្តេញ​ឧក្រិដ្ឋជន និង​ចោរ​ចេញពី​សាល​អំណាច​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​”។

អតីតប្រធានាធិបតីអាមេរិករូបនេះ បន្ថែមថា រដ្ឋអាជ្ញាពិសេសមួយ នឹងត្រូវបានតែងតាំងនៅ ថ្ងៃដំបូងដែលគាត់ចូលកាន់តំណែង។ រដ្ឋអាជ្ញាពិសេសនោះ នឹងសិក្សារាល់ការអះអាងសំខាន់ៗ ដែលសភាបង្ហាញ ទាក់ទងនឹងអំពើឆបោកទាំងអស់ រួមទាំងសំណូកពីប្រទេសចិន និងប្រទេសក្រៅជាច្រើនទៀត ​ដែលពាក់ព័ន្ធ​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​ឧក្រិដ្ឋកម្ម បៃដិន ផងដែរ។

លោក ចូ បៃដិន (រូបថត៖ Brookings)

លោក ត្រាំ បានអះអាងបែបនេះ មួយថ្ងៃបន្ទាប់ពីមិនសារភាពទោសកំហុស ចំពោះបទចោទប្រកាន់ផ្សេងៗ ដែលលើកឡើងដោយទីប្រឹក្សាពិសេសលោក Jack Smith ជាផ្នែកមួយនៃការស៊ើបអង្កេត ទាក់ទិនកុបកម្មកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២១ នៅវិមានកាពីតូល ក្នុងទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី។

ក្នុងពេលដំណាលគ្នានោះ បុរសអាយុ៧៧ឆ្នាំរូបនេះ ក៏ប្រឈមមុខនឹងការស៊ើបអង្កេត ទាក់ទងការចោទប្រកាន់ថា គាត់បានរក្សាទុកឯកសារសម្ងាត់ នៅឯអចលនទ្រព្យ Florida និងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីរកឯកសារទាំងនោះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ត្រាំ មិនទទួលស្គាល់ទោសកំហុស ហើយថា បទចោទប្រកាន់ គឺជាការធ្វើទុក្ខបុកម្នេញ ពីគូប្រជែងនយោបាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម