ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះការឆ្លងក្នុងសហគមន៍ វៀតណាមបន្ថែមរយៈពេលធ្វើចត្តាឡីស័កដល់ទៅ២១ថ្ងៃ
រយៈពេលធ្វើចត្តាឡីស័កនៅប្រទេសវៀតណាមពាក់ព័ន្ធនឹងការផ្ទុះឡើងនៃការឆ្លងក្នុងសហគមន៍ថ្មី នឹងពង្រីកពី១៤ដល់ទៅ២១ថ្ងៃ។

បទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើឡើងបន្ទាប់ពីការឆ្លងចំនួន៨៤ករណី ត្រូវបានកត់ត្រាក្នុងខេត្តភាគខាងជើង Hai Duong និង Quang Ninh។
បទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី បានតម្រូវឲ្យមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងកូវីដត្រូវធ្វើចត្តាឡីស័ករយៈពេល២១ថ្ងៃ ជំនួសឲ្យរយៈពេលធម្មតាដែលមានត្រឹម១៤ថ្ងៃ។ វិធានការកាន់តែតឹងរ៉ឹងនេះគឺដោយសារតែ វត្តមានវីរុសបម្លែងខ្លួនចក្រភពអង់គ្លេស។

ប្រសិនបើត្រូវបានអនុម័តមែននោះ រយៈពេលនៃវិធានការគម្លាតសង្គមក្នុងអំឡុងពេលនៃការផ្ទុះឡើងនេះ ក៏នឹងអូសបន្លាយពេល២១ថ្ងៃផងដែរពោលគឺយូរជាងរយៈពេលធម្មតា ១៥ថ្ងៃ។
ទីប្រជុំជន Chi Linh ដែលមានប្រជាជន២២០,០០០នាក់ ត្រូវបានបិទរយៈពេល២១ថ្ងៃ ដោយចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

គួរបញ្ជាក់ជាថ្មីថា ការផ្ទុះឡើងនូវវីរុសកូរ៉ូណាចុងក្រោយបង្អស់នេះ បានធ្វើឲ្យប្រទេសវៀតណាមបញ្ចប់កំណត់ត្រាគ្មានការឆ្លងក្នុងសហគមន៍រយៈពេលជិត២ខែ, ត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះមុនពិធីបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែកុម្ភៈ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ កូវីដកំពុងផ្ទុះខ្លាំងនៅវៀតណាម ថ្ងៃនេះរកឃើញការឆ្លងក្នុងសហគមន៍៨១ករណី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ