ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អាចត្រលប់ទៅផលិតឧស្ម័នវិញនៅឆ្នាំ ២០២៥ ដោយសារប្រាក់ចំណូលពីវិស័យមួយនេះធ្លាក់ចុះ
យោងតាមការស្រាវជ្រាវរបស់ទីភ្នាក់ងារប្រឹក្សាយោបល់ Yakov & Partners បានឲ្យដឹងថា រុស្ស៊ីអាចត្រលប់ទៅផលិតកម្មឧស្ម័នវិញ ហើយការនាំចេញនឹងមានកំណើននៅឆ្នាំ ២០២៥ ដោយសារតែប្រាក់ចំណូលនៃវិស័យឧស្ម័នរុស្ស៊ីអាចធ្លាក់ចុះជាងពីរដងមកត្រឹម ៧១ ពាន់លានដុល្លារ ខណៈការនាំចេញឧស្ម័នក៏អាចនឹងបាត់បង់ប្រហែល ១ ភាគ ៤ ពោលធ្លាក់ចុះដល់ ១២៦ ពាន់លានម៉ែត្រគូប ។
យោងតាមការព្យាករណ៍បានឲ្យដឹងថា ផលិតកម្មឧស្ម័ននៅរុស្ស៊ីអាចធ្លាក់ចុះ ៥ ភាគរយ ឬ ៣០ ពាន់លានម៉ែត្រគូប បើប្រៀបធៀបនឹងឆ្នាំមុន ។ ចំណែកការនាំចេញឧស្ម័នអាចធ្លាក់ចុះ ២៤ ភាគរយ ជាពិសេសការធ្លាក់ចុះលើគម្រោងបង្ហូរប្រេងតាមបំពង់ពី ១ ភាគ ៣ ដល់ ៨០ ពាន់លានម៉ែត្រគូប ។
ដោយឡែកចំពោះការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) នៅក្រៅប្រទេសអាចកើនឡើងពី ២ ភាគរយទៅ ៤៦ ពាន់លានម៉ែត្រគូប ហើយតាមរយៈទិន្នន័យនេះ អ្នកជំនាញបានកត់សម្គាល់ថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងបន្ទាបការនាំចូលឧស្ម័នរបស់រុស្ស៊ីដល់កម្រិតអប្បបរមា ។
ទន្ទឹមនឹងនេះ រុស្ស៊ីអាចនឹងបង្កើនផលិតកម្មឧស្ម័នដល់ ៦៩៥ ពាន់លានម៉ែត្រគូប ចាប់ពីឆ្នាំ ២០២៥ ដោយលើសពីកម្រិតនៃឆ្នាំ ២០២១ និងឈានដល់ ៧៩៩ ពាន់លានម៉ែត្រគូបនៅឆ្នាំ ២០៣០ ខណៈការនាំចេញឧស្ម័នអាចនឹងមានចំនួនសរុប ១៥១ ពាន់លានម៉ែត្រគូបនៅឆ្នាំ ២០២៥ និង ២១១ ពាន់លានម៉ែត្រគូបនៅឆ្នាំ ២០៣០ ។
បន្ថែមពីនេះ អ្នកជំនាញនិយាយថា ការអនុវត្តគម្រោងបំពង់បង្ហូរប្រេងដែលបានគ្រោងទុកទាំងអស់នឹងមិនធ្វើឲ្យវាអាចបង្កើនការធ្លាក់ចុះនៃការដឹកជញ្ជូនទៅកាន់អឺរ៉ុបនោះទេ ខណៈដែលផលិតកម្មអាចនឹងកើនឡើង ដោយសារគម្រោងនាំចេញថ្មីៗ រួមទាំងការផលិត LNG អាម៉ូញាក់ និងជីអ៊ុយរ៉េ ក៏ដូចជាការប្រើប្រាស់ឧស្ម័នធម្មជាតិក្នុងស្រុកជាដើម ។
ទោះយ៉ាងណា សម្រាប់ប្រាក់ចំណូលឧស្ម័នរបស់រុស្ស៊ីពិតជាអាចឈានដល់កម្រិតក្នុងឆ្នាំ ២០២១ ហើយមានចំនួន ៩៧ ពាន់លានដុល្លារក្នុងលក្ខខណ្ឌតម្លៃមានស្ថិរភាព រួមជាមួយការអនុវត្តគម្រោងនាំចេញដែលបានគ្រោងទុក ។ ចំណែកការនាំចេញឧស្ម័នដែលជាផ្នែកមួយនៃប្រាក់ចំណូលរួម នឹងធ្លាក់ចុះមកត្រឹម ៥០ ទៅ ៦០ ភាគរយ បើធៀបនឹង ៧៤ ភាគរយក្នុងឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ TASS
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ