ព័ត៌មានអន្ដរជាតិ
Elon Musk ថា ការប្រកួតវាយក្នុងទ្រុងជាមួយ Mark Zuckerberg នឹងផ្សាយផ្ទាល់តាមបណ្តាញសង្គម X
យោងតាមការបញ្ជាក់ពីមហាសេដ្ឋី Elon Musk បានឲ្យដឹងថា ការប្រកួតក្នុងទ្រុងរវាងលោកជាមួយមេក្រុមហ៊ុន Meta លោក Mark Zuckerberg នឹងត្រូវផ្សាយផ្ទាល់នៅលើបណ្តាញសង្គម X ។

កាលពីព្រឹកថ្ងៃអាទិត្យ លោក Elon Musk បានបញ្ចេញសារមួយថា លោកបានធ្វើទម្ងន់ជារៀងរាល់ថ្ងៃ ដើម្បីត្រៀមសម្រាប់ការប្រកួតដែលនឹងមកដល់នាពេលខាងមុខនេះ ហើយប្រាក់ចំណូលទាំងអស់ លោកនឹងផ្តល់បង្វែរទៅជាសប្បុរសធម៌សម្រាប់អតីតយុទ្ធជន ។
ដោយមិនចាំយូរឡើយនៅថ្ងៃដដែលនោះ មហាសេដ្ឋី Mark Zuckerberg បានឆ្លើយតបទៅវិញតាមរយៈបណ្ដាញសង្គម Threads ថា “តើយើងគួរតែប្រើវេទិកាដែលអាចទុកចិត្តបានជាងនេះដែរឬទេ ដើម្បីរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌?” ។

ម្ចាស់ Facebook រូបនេះបានបន្ថែមទៀតថា លោកបានត្រៀមខ្លួនរួចរាល់អស់ហើយសម្រាប់ការប្រកួតមួយនេះ ហើយមិនតែប៉ុណ្ណោះ លោកក៏បានស្នើប្រកួតគ្នានៅថ្ងៃ២៦ ខែសីហាខាងមុខនេះតែម្ដង ប៉ុន្តែភាគីខាងលោក Elon Musk មិនទាន់មានការបញ្ជាក់ពីរឿងរ៉ាវនេះនៅឡើយទេ ។
គួរបញ្ជាក់ថា រឿងរ៉ាវប្រកួតក្នុងទ្រុងរវាងមហាសេដ្ឋីបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកទាំងពីរ កំពុងធ្វើឲ្យប្រិយមិត្តអន្ទះសាររង់ចាំទស្សនាព្រឹត្តិការណ៍មួយនេះជាខ្លាំង ខណៈអ្នកទាំងពីរនៅតែបន្តឌឺដងគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គមថ្មីរបស់ពួកគេរៀងៗខ្លួន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN

-
KPT+១២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់