ព័ត៌មានអន្ដរជាតិ
បារាំង បញ្ជូនមីស៊ីល “ស្រមោលព្យុះ” ទៅឲ្យ អ៊ុយក្រែន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើតាមសន្យារបស់ខ្លួន ក្នុងការផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវមីស៊ីល “ស្រមោលព្យុះ”។ នេះបើយោងតាមឃ្លីបវីដេអូ ដែលចេញផ្សាយដោយក្រសួងការពារជាតិទីក្រុងកៀវ។

ដំបូងឡើយ លោក Macron បានប្រកាសពីការសម្រេចចិត្តរបស់គាត់ ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងខែឧសភា ហើយបានបញ្ជាក់ពីសន្យានេះ ក្នុងកិច្ចប្រជុំកំពូលណាតូ នៅទីក្រុង វីនីញូស កាលពីខែកក្កដា។
នៅក្នុងវីដេអូដែលចែករំលែកកាលពីថ្ងៃអាទិត្យទី៦ខែសីហា ដោយក្រសួងការពារជាតិអ៊ុយក្រែន លោកប្រធានាធិបតី Vladimir Zelensky ត្រូវបានគេមើលឃើញថា បានស៊ីញ៉េលើមីស៊ីលដែលភ្ជាប់ទៅនឹងយន្តហោះចម្បាំង Su-24។

មីស៊ីលនេះមានអក្សរ SCALP-EG ជាមួយពណ៌ទង់ជាតិបារាំង និងនិមិត្តសញ្ញាជាតិអ៊ុយក្រែននៅលើនោះ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងទេថា តើមីស៊ីលបារាំងប៉ុន្មានគ្រាប់ត្រូវបានគេបញ្ជូនទៅ និងបញ្ជូនទៅពេលណា។
ស្រមោលព្យុះ ឬ SCALP-EG គឺជាមីស៊ីលផ្លោងបាញ់ពីអាកាស មានរយៈចម្ងាយប្រហែល ២៥០គីឡូម៉ែត្រ។ មីស៊ីលនេះត្រូវបានផលិតក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធាលោកខាងលិចមួយចំនួន រួមទាំងអន្តរាគមន៍របស់អង្គការណាតូនៅប្រទេសលីប៊ី និងការវាយប្រហារនៅប្រទេសស៊ីរីក្នុងឆ្នាំ២០០៨ ផងដែរ។

យ៉ាងណាក្តី មុននេះ អង់គ្លេសក៏បានផ្តល់មីស៊ីលស្រមោលព្យុះទៅឲ្យអ៊ុយក្រែន រួចហើយផងដែរ ដោយទីក្រុងកៀវ បានបាញ់ជាច្រើនលើកច្រើនសារ លើទីតាំងនានា។
យោងតាមមន្ត្រីរុស្ស៊ី, មីស៊ីលប្រភេទនេះ ត្រូវបានបាញ់លើរោងចក្រស៊ីវិលចំនួនពីរក្នុងទីក្រុង Lugansk នៃប្រទេសរុស្ស៊ីកាលពីខែឧសភា ដោយបានបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ក្នុងនោះរួមមានទាំងកុមារចំនួន៦នាក់ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថា អ៊ុយក្រែន ប្រើមីស៊ីល “ស្រមោលព្យុះ” របស់អង់គ្លេស វាយប្រហារទីក្រុង Luhansk

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?