ព័ត៌មានអន្ដរជាតិ
ទីក្រុង ហូជីមិញ ត្រូវជន់លិចដោយជំនន់ទឹកភ្លៀង
តំបន់ជាច្រើននៅក្នុងទីក្រុង ហូជីមិញ ត្រូវបានជន់លិចបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីយប់ថ្ងៃសៅរ៍ខណៈភ្លៀងធ្លាក់បន្ថែមទៀតត្រូវបានគេព្យាករណ៍ថានឹងវាយប្រហារទីក្រុងនេះនិងភាគខាងត្បូងប្រទេសវៀតណាមនៅដើមខែវិច្ឆិកា។
ភ្លៀងធ្លាក់គឺមានកម្រិត៦០ទៅ៧០មីលីម៉ែត្រនៅតំបន់ទីប្រជុំជន, ៦១មីលីម៉ែតនៅសង្កាត់ Thu Duc និង៥១មីលីម៉ែតនៅសង្កាត់ Binh Chanh ។
យោងតាមកាសែត Tuoi Tre បានឲ្យដឹងថា ប្រជាជនមានការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរតាមដងផ្លូវ។
លើផ្លូវ To Ngoc Van ក្នុងសង្កាត់ Thu Duc ទឹកភ្លៀងបានជន់លិច កម្ពស់លើជង្គង់។ ចំណែកផ្លូវ Nguyen Van Khoi ក្នុងសង្កាត់ Go Vap បានប្រែក្លាយទៅជាទន្លេបន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលប្រហែលមួយម៉ោង។
ម៉ូតូជាច្រើនគ្រឿង ខូចលើដងផ្លូវខណៈប្រជាពលរដ្ឋត្រូវប្រើបាវច្រកដើម្បីការពារទឹកភ្លៀងកុំឲ្យហូរចូលក្នុងផ្ទះរបស់ពួកគេ។
យោងតាមមជ្ឈមណ្ឌលឧត្តុនិយមភាគខាងត្បូងបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងវាយប្រហារទីក្រុងហូជីមិញនិងតំបន់ផ្សេងទៀតនៅភាគខាងត្បូងប្រទេសវៀតណាមនៅដើមខែវិច្ឆិកាដោយសារតែអាកាសធាតុត្រជាក់និងចរន្តនៃខ្យល់ព្យុះ Goni៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre News
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង