ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រារាំងផែនការរុស្ស៊ី ដែលព្យាយាមសម្លាប់ លោក Zelensky
ទីភ្នាក់ងារសន្តិសុខនៃប្រទេសអ៊ុយក្រែន (SBU) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនចាប់បានស្ត្រីម្នាក់ដែលបញ្ជូនព័ត៌មានសម្ងាត់ដល់រុស្ស៊ី អំពីទីតាំងរបស់លោកប្រធានាធិបតី Vladimir Zelensky ដើម្បីឲ្យពួកគេអាចសម្លាប់គាត់បាន។

យោងតាមអាជ្ញាធរ, ជនសង្ស័យគឺជាអ្នករស់នៅទីក្រុងកំពង់ផែ Ochakov ក្នុងតំបន់ Nikolaev ដែលធ្លាប់ធ្វើការនៅហាងផ្គត់ផ្គង់គ្រឿងយោធា។
ស្ត្រីដែលគេមិនបញ្ចេញឈ្មោះ ត្រូវរងការចោទប្រកាន់ថា បានសាកសួរអំពីកាលវិភាគនិងផ្លូវរបស់លោក Zelensky មុនពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់តំបន់ Nikolaev ក្នុងខែមិថុនា។ SBU រកឃើញនាង នឹងអនុវត្តវិធានការសន្តិសុខបន្ថែមដើម្បីរារាំងប្រធានាធិបតី ហើយថែមទាំងដាក់ពង្រាយភ្នាក់ងារដើម្បីប្រមូលព័ស្តុតាងបន្ថែមទៀតផងដែរ ។

ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន បានចោទប្រកាន់ទៀតថា ស្ត្រីរូបនេះក៏ព្យាយាមស្វែងរកទីតាំងនៃប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក និងឃ្លាំងអាវុធនៅក្នុងតំបន់ Ochakov ផងដែរ ដូច្នេះរុស្ស៊ីអាចកំណត់គោលដៅពួកគេនៅក្នុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ។
លើសពីនេះ នាងបានធ្វើដំណើរជុំវិញស្រុក ហើយថតរូបទីតាំងរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ថែមទៀតផង។
គួរបញ្ជាក់ថា សេចក្តីប្រកាសរបស់ SBU កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែត Politico បានបោះពុម្ពផ្សាយអត្ថបទនិយាយអំពីផែនការបន្ទាន់របស់ទីក្រុងកៀវ ក្នុងករណីលោក Zelensky ត្រូវបានគេធ្វើឃាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ