ព័ត៌មានអន្ដរជាតិ
ប្រេសិតអាមេរិក ជួបពិភាក្សាទល់មុខ ជាមួយមេដឹកនាំយោធានីហ្សេ ក្នុងស្ថានភាពដ៏តានតឹង
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានជួបពិភាក្សាទល់មុខគ្នាជាមួយមេដឹកនាំយោធារបស់ប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារកាលពីខែមុន។

អនុរដ្ឋលេខាធិការស្តីទីលោកស្រី Victoria Nuland បានឲ្យដឹងថា ការសន្ទនានេះគឺស្មោះត្រង់បំផុត ប៉ុន្តែតឹងតែងណាស់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានពីរដ្ឋធានី នីញ៉ាម៉េ លោកស្រី Nuland និយាយថា នៅក្នុងកិច្ចពិភាក្សាដែលមានរយៈពេលជាងពីរម៉ោង សហរដ្ឋអាមេរិកបានស្នើសុំចូលខ្លួនទៅជួយ ប្រសិនបើអ្នកទទួលខុសត្រូវចំពោះរឿងនេះ មានបំណងវិលត្រលប់ទៅរកការស្តាររដ្ឋធម្មនុញ្ញឡើងវិញ។

ស្របពេលជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោន គូសបញ្ជាក់ថា រដ្ឋប្រហារនៅតែអាចបញ្ចប់ដោយវិធីការទូត ហើយលោកប្រធានាធិបតី Mohamed Bazoum នៅតែអាចចូលកាន់តំណែងវិញបាន។
ដោយឡែក បណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ក៏គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ដើម្បីពិភាក្សាអំពីវិបត្តិនេះផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ Ecowas ដែលជាប្លុកពាណិជ្ជកម្មនៃរដ្ឋចំនួន ១៥ ក្នុងតំបន់អាហ្វ្រិកខាងលិច ក៏បានដាក់ចេញកាលបរិច្ឆេទកំណត់កាលពីថ្ងៃអាទិត្យទី៦ខែសីហា ដល់មេដឹកនាំយោធានីហ្សេ ឲ្យចុះចេញនិងស្តារប្រធានាធិបតីជាប់ឆ្នោតឡើងវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំរដ្ឋប្រហារបានឆ្លើយតបទៅនឹងការគំរាមកំហែងនៃសកម្មភាពយោធាពីប្លុកនេះ ដោយបិទដែនអាកាសរបស់នីហ្សេតែម្ដង ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នីហ្សេ បិទដែនអាកាស ចំពេលមានការគំរាម ធ្វើអន្តរាគមន៍យោធា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?