ព័ត៌មានអន្ដរជាតិ
ការស្ទង់មតិ៖ ជនជាតិរុស្ស៊ីពាក់កណ្តាល ជឿថា ប្រទេសពួកគេ គឺជា មហាអំណាចពិភពលោក
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី (VTsIOM) បានបង្ហាញថា ប្រជាជនរុស្ស៊ីកាន់តែច្រើន ជឿថា ប្រទេសរបស់ពួកគេ គឺជាមហាអំណាចមួយរបស់ពិភពលោក។

សង្គមវិទូបានស្ទង់មតិមនុស្សប្រហែល ១៦០០ នាក់តាមទូរស័ព្ទកាលពីចុងខែមិថុនា ហើយបានរាយការណ៍ថា ម្នាក់ក្នុងចំណោមអ្នកឆ្លើយសំណួរពីរនាក់ ពោលគឺស្មើ ៥០ ភាគរយបាននិយាយថា ពួកគេចាត់ទុកប្រទេសរុស្ស៊ីជាមហាអំណាចមួយ ខុសពីឆ្នាំ២០២០ ដែលមានត្រឹម ៣៧ ភាគរយ ហើយនៅឆ្នាំ ២០០៣ មានត្រឹមតែ១២ ភាគរយប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះ ជាងមួយភាគបួននៃអ្នកស្ទង់មតិ ជឿថា ប្រទេសរបស់ពួកគេនឹងក្លាយជាមហាអំណាចលេខមួយ ក្នុងរយៈពេល ១៥ ទៅ ២០ ឆ្នាំខាងមុខ ខណៈ ១៧ ភាគរយមិនយល់ស្របនឹងគំនិតនេះឡើយ ។

របាយការណ៍របស់ VTsIOM ក៏បានកត់សម្គាល់ដែរថា ទស្សនវិស័យអភិវឌ្ឍន៍របស់ប្រទេសកាន់តែមានតម្លាភាព ដោយ ៤៦ ភាគរយនៃស្ទង់មតិបាននិយាយថា រុស្ស៊ីនឹងមានអនាគតល្អទៅតាមព្យាករណ៍ ។
ជាចុងក្រោយការស្ទង់មតិក៏បានបង្ហាញពីការកើនឡើងនៃសុទិដ្ឋិនិយមជារួម អំពីអនាគតរបស់រុស្ស៊ីផងដែរថា អ្នកដែលផ្ដល់ទំនុកចិត្តលើលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងរដ្ឋាភិបាលរបស់គាត់ ក្នុងការដឹកនាំរុស្ស៊ីតាមទិសដៅដ៏ត្រឹមត្រូវ បានកើនឡើងពី៤០ភាគរយទៅ ៥៧ ភាគរយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ទម្លាយតួលេខ អ្នកចុះឈ្មោះចូលបម្រើកងទ័ព ក្នុងឆ្នាំនេះ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៩ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម