Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក ប្រុងជើងការ ត្រៀមទប់ទល់នឹងព្យុះកំបុតត្បូង ដ៏កាចសាហាវ

បានផុស

នៅ

ការិយាល័យរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន ត្រូវបិទទ្វារនៅថ្ងៃអង្គារទី៨ខែសីហា ដោយសារព្យុះកាន់តែខិតជិតមកដល់ ខណៈប្រជាជននៅទូទាំងភាគខាងកើតសហរដ្ឋអាមេរិក ត្រូវបានព្រមានអំពីខ្យល់ព្យុះកំបុតត្បូងយ៉ាងកាចសាហាវ និងការធ្លាក់ទឹកកកទៀតផង។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវាអាកាសធាតុជាតិ (NWS) ព្រមានថា មនុស្សជាង ២៩.៥លាននាក់ កំពុងរស់នៅក្នុងតំប​ន់ចាប់ពីរដ្ឋ អាឡាបាម៉ា ទៅរដ្ឋ ញូវយ៉ក ជាកន្លែងដែលមានហានិភ័យខ្ពស់នៃព្យុះកំបុតត្បូង។

NWS និយាយថា ហានិភ័យធំបំផុតគឺនៅតំបន់ពាក់កណ្តាលអាត្លង់ទិក រួមទាំងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ផងដែរ។ កន្លែងខ្លះ អាចជួបប្រទះខ្យល់បក់ក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងមានធ្លាក់ទឹកកក ដែលមានទំហំធំជាងបាល់កូនហ្គោលទៅទៀត។

(រូបថត៖ NDTV)

ទន្ទឹមនោះ យោងតាមគេហទំព័រតាមដាន PowerOutage.us បានឲ្យដឹងថា អតិថិជនជាង ៨០ម៉ឺននាក់ មិនមានអគ្គិសនីប្រើប្រាស់នៅក្នុងរដ្ឋភាគខាងត្បូង និងពាក់កណ្តាលអាត្លង់ទិក។

ដោយឡែក រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានបញ្ជាឲ្យជើងហោះហើរ ត្រូវផ្អាកចេញដំណើរនៅអាកាសយានដ្ឋានក្នុងទីក្រុង ញូវយ៉ក, វ៉ាស៊ីនតោន, ហ្វីឡាដែលហ្វៀ, អាត្លង់តា និង បាល់ធីម័រ ដោយសារព្យុះ។

(រូបថត៖ Getty Images)

បណ្ណាល័យ សារមន្ទីរ សួនសត្វ អាងហែលទឹក និងសេវាកម្មក្រុង និងសហព័ន្ធផ្សេងទៀតនៅ វ៉ាស៊ីនតោន ក៏ត្រូវបានបិទមុនពេលកំណត់ផងដែរ។

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware, ជើងហោះហើរអាមេរិកជាង ២៣០០ត្រូវបានលុបចោល រួមទាំង៩៥ជើងនៅអាកាសយានដ្ឋានជាតិ Washington Reagan ផងដែរ ខណៈជើងហោះហើរអាមេរិកចំនួន ៦៨០០ផ្សេងទៀត ត្រូវបានពន្យារពេល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ព្យុះ Ida សម្លាប់មនុស្ស ៦០នាក់នៅអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤៣ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម