Connect with us

ព័ត៌មានអន្ដរជាតិ

Elon Musk ប្រហែលត្រូវចូលពេទ្យវះកាត់សិន មុនឡើងវាយក្នុងទ្រុងជាមួយ Mark Zuckerberg

បានផុស

នៅ

លោកមហាសេដ្ឋី Elon Msuk បញ្ជាក់នៅលើបណ្ដាញសង្គម X ថា លោកប្រហែលជាត្រូវពេទ្យវះកាត់ និងធ្វើការស្កេនមើលសេរីរាង្គ​នៃផ្នែក ក និងឆ្អឹងខ្នងផ្នែកខាងលើជាមុនសិន មុនឡើងប្រកួតក្នុងទ្រុងជាមួយមហាសេដ្ឋី Mark Zuckerberg ប៉ុន្តែជាក់ស្តែងចំពោះការវះកាត់ ឬមិនវះយ៉ាងណានោះ លោកនឹងបញ្ជាក់នៅសប្តាហ៍ក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើ Elon Musk ដែល​មាន​អាយុ ៥២ ឆ្នាំទៅហើយ​ត្រូវ​​វះ​កាត់មែននោះ លោកនឹងត្រូវសម្រាកពីតួនាទីដ៏មមាញឹករបស់លោកនៅក្នុងក្រុមហ៊ុន មួយរយៈពេលសិនដើម្បីទុកពេលព្យាបាលជំងឺ ជាពិសេស ការប្រកួតរបស់លោក​ជា​មួយមេក្រុមហ៊ុន Meta នឹងកាន់តែអូសបន្លាយពេលយូរទៀត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មហាសេដ្ឋី Elon Musk បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធក្នុងទ្រុងរវាងលោក និងលោក Mark Zuckerberg នឹងត្រូវផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម X ហើយប្រាក់ចំណូលទាំងអស់នឹងផ្តល់ទៅសប្បុរសធម៌សម្រាប់អតីតយុទ្ធជន ។

គួរឲ្យដឹងថា មួយរយៈពេលនេះ មហាសេដ្ឋីទាំងពីរកំពុងតែព្យាយាមហ្វឹកហាត់យ៉ាងខ្លាំងជាមួយ​គ្រូក្បាច់គុនចម្រុះ (MMA) ល្បីៗ ដើម្បីត្រៀមថ្ងៃប្រកួតមកដល់ ខណៈមហាសេដ្ឋី Zuckerberg មានតែមជាងបន្តិច ដោយសារតែលោកជាអ្នកជំនាញ​កីឡាជឺជិតស៊ូ​ ខ្សែក្រវ៉ាត់ខ្មៅស្រាប់ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ CNBC

ចុចអាន ៖ Elon Musk ថា ការប្រកួតវាយក្នុងទ្រុងជាមួយ Mark Zuckerberg នឹងផ្សាយ​ផ្ទាល់តាមបណ្តាញសង្គម X

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១១ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម