ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនទ័ព ៣០០០នាក់ទៅមជ្ឈិមបូព៌ា ដើម្បីកំញើញ អ៊ីរ៉ង់
យោធាអាមេរិក បានដាក់ពង្រាយទាហានរាប់ពាន់នាក់ និងសព្វាវុធកងទ័ពជើងទឹកបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីកំញើញកងកម្លាំងអ៊ីរ៉ង់ ក្រោយចោទប្រកាន់ទីក្រុងតេហេរ៉ង់ ពីការយាយីនាវាពាណិជ្ជកម្ម និងសកម្មភាពបង្កអស្ថិរភាពផ្សេងទៀត។

កងនាវាចរទី៥របស់កងទ័ពជើងទឹកអាមេរិក បានប្រកាសពីការសម្រេចចិត្តនេះ កាលពីថ្ងៃចន្ទទី៧ខែសីហា ដោយកត់សម្គាល់ថា ទាហានម៉ារីននិងនាវិកជាង៣០០០នាក់ បានទៅដល់សមុទ្រក្រហមតាមនាវាចម្បាំង។
អ្នកនាំពាក្យកងនាវាទី៥ លោក Tim Hawkins បានប្រាប់ The Hill ថា “អង្គភាពទាំងនេះ នឹងបន្ថែមកម្លាំងនិងសមត្ថភាពប្រតិបត្តិការសំខាន់ៗ នៅពេលដែលយើងធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីទប់ស្កាត់សកម្មភាពអស្ថិរភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់ដែលបណ្តាលមកពីការយាយីនិងការរឹបអូសនាវាជំនួញដោយអ៊ីរ៉ង់កាលពីដើមឆ្នាំនេះ”។
កងទ័ពជើងទឹកបន្ថែមថា នាវាចម្បាំង USS Bataan ដែលត្រូវបានបញ្ជូនទៅ ក៏មានផ្ទុកសព្វាវុធដែនអាកាសបន្ថែមផងដែរ។

យោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក, រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin បានបញ្ជាឲ្យចាត់វិធានការនៅក្នុងខែកក្កដា ដើម្បីឆ្លើយតបទៅការប៉ុនប៉ងរបស់អ៊ីរ៉ង់ ដែលរឹបអូសកប៉ាល់ពាណិជ្ជកម្មនៅក្នុងតំបន់។
ថ្វីបើទីក្រុងវ៉ាស៊ីនតោន បានចោទសាធារណរដ្ឋឥស្លាម ម្តងហើយម្តងទៀតពីការរឹបអូសបែបនេះចាប់តាំងពីឆ្នាំ២០១៩មកក៏ដោយ ប៉ុន្តែមានការចោទប្រកាន់កាន់តែខ្លាំងៗ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដោយមន្ទីរបញ្ចកោណបានប្រកាសពីការដាក់ពង្រាយថ្មីជាច្រើននៅពេលនោះ។
កាលពីពាក់កណ្តាលខែកក្កដា ក្រសួងការពារជាតិប្រកាសថា ខ្លួននឹងបញ្ជូនយន្តហោះចម្បាំង F-35 និង F-16 ទៅកាន់មជ្ឈិមបូព៌ា រួមជាមួយនឹងនាវាពិឃាដនាំផ្លូវមីស៊ីល ដើម្បីការពារផលប្រយោជន៍សហរដ្ឋអាមេរិក និងការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុង ច្រកសមុទ្រ Hormuz៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុន អ៊ីរ៉ង់ ចំពោះការផ្ដល់យន្តហោះដ្រូនឲ្យ រុស្ស៊ី ប្រើនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ