Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសម្នាក់ប្រកាច់បែកពពុះមាត់ភ្លាមៗ ខណៈយន្តហោះហៀបនឹងចាកចេញពី ក្វាងចូវ

បានផុស

នៅ

ភាពអាសន្នមួយបានកើតឡើងនៅលើជើងហោះហើរ China Southern Airlines កាលពីប៉ុន្មានថ្ងៃមុន ខណៈដែលរៀបនឹងចាកចេញពីក្វាងចូវទៅកាន់ស៊ីនីង ស្រាប់តែ​អ្នកដំណើរ​ម្នាក់​បាន​សុំ​ជំនួយ​ពី​បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍ ដោយសារ​កូនប្រុស​ស្រាប់តែ​ប្រកាច់ភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​បញ្ជាក់​ថា ឧបទ្ទវហេតុ​នេះបាន​​កើត​ឡើង​នៅព្រឹក​ព្រលឹមកាល​ពី​ថ្ងៃទី០២ ខែសីហាឆ្នាំ២០១២៣។ យន្តហោះ​ដែលផ្ទុក​មនុស្ស​ជាង ១៧០នាក់ ដើមឡើយ​គ្រោង​នឹង​ហោះហើរ​ទៅកាន់ទីក្រុងស៊ីនីង ។ ប៉ុន្តែ នៅពេល​យន្តហោះ​ត្រៀម​ហោះ​ឡើង​លើ​អាកាស បុគ្គលិកលើ​យន្តហោះ​បាន​ឮ​សំឡេង​ស្រ្តី​ម្នាក់​ស្រែក​ប្រាប់​ពី​ក្មេងប្រុស​​អាយុ ១៣ ឆ្នាំ​ម្នាក់​មាន​សភាព​មិន​ស្រួល ដោយ​ប្រកាច់និងបែក​ពពុះ​មាត់ភ្លាមៗ។

យ៉ាងណាមិញ​ នៅលើ​យន្តហោះមានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Huang Yunxuan ចៃដន្យត្រូវធ្វើដំណើរទៅកាន់ទីក្រុងស៊ីនីងដូចគ្នា។ បន្ទាប់ពី​គ្រូពេទ្យ​មកជួយពិនិត្យ ទើបរកឃើញថា ចង្វាក់​បេះដូង​របស់ក្មេងប្រុសគឺខ្ពស់មិនធម្មតា។ ឪពុកម្ដាយ​បាន​សម្រេចចិត្ត​បញ្ចប់​ការធ្វើដំណើរដោយស្នើឲ្យប្រញាប់​បង្វែរ​យន្តហោះ​ត្រឡប់ទៅទីតាំង​ដើមវិញ។ ដូច​ជា​រថយន្ត​សង្គ្រោះ​បន្ទាន់​ដែល​ប្រញាប់​យក​អ្នក​ជំងឺ​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ជាសំណាងល្អ ក្មេង​ប្រុស​បាន​ជា​សះស្បើយ​បន្ទាប់​ពី​ទទួល​ការ​ព្យាបាលទាន់ពេលវេលា រហូត​ដល់​បាន​ចេញ​ពី​មន្ទីរពេទ្យ​ដោយ​សុវត្ថិភាពផងដែរ។

ក្រោយមក ម្ដាយ​ក្មេង​ប្រុស​បាន​បញ្ចាក់មូលហេតុដែលធ្វើឲ្យកូនប្រុសគាត់ប្រកាច់ គឺដោយសារ​ត្រូវ​ឡើង​យន្តហោះ​នៅថ្ងៃនោះ កូនប្រុស​បាន​ដេក​បានតែ២ម៉ោងប៉ុណ្ណោះ ហើយ​ត្រូវ​ក្រោក​ទាំង​កណ្ដាល​យប់ ដើម្បី​ទៅដល់​អាកាសយានដ្ឋាន​នៅ​ម៉ោង៩យប់ ដែល​អាច​បណ្ដាល​ឲ្យ​គាត់​អស់កម្លាំង​ពេក និង​បង្ក​បញ្ហា​សុខភាពយ៉ាងដូច្នោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ctwant

ចុចអាន៖ស្លាប់និងសង្គ្រោះបន្ទាន់ ៥ នាក់នៅ តៃវ៉ាន់ ក្រោយទទួលទានអាហារក្ដៅក្នុងទូទឹកកក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម