ព័ត៌មានអន្ដរជាតិ
លោក Blinken ថា ក្រុមទាហានស៊ីឈ្នួល Wagner កំពុងទាញយកប្រយោជន៍ ពីរដ្ឋប្រហារនៅ នីហ្សេ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ BBC ថា ក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី កំពុងទាញយកផលប្រយោជន៍ ពីអស្ថិរភាពនៅក្នុងប្រទេសនីហ្សេ។

ប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយយោធា បន្ទាប់ពីការទម្លាក់ប្រធានាធិបតី Mohamed Bazoum ជិតពីរសប្តាហ៍មុន ហើយមានការលើកឡើងថា មេដឹកនាំរដ្ឋប្រហារ បានសុំជំនួយពីក្រុមហ៊ុន Wagner ដែលត្រូវបានគេដឹងថា មានវត្តមានក្នុងប្រទេសម៉ាលី ស្ថិតនៅជិតខាង។
ទោះបីជាយ៉ាងណាក៏ដោយ លោក Blinken មិនគិតថា រុស្ស៊ី ឬ ក្រុម Wagner ជាអ្នកញុះញង់ឲ្យមានរដ្ឋប្រហារក្នុងប្រទេសនីហ្សេនោះទេ ប៉ុន្តែសហរដ្ឋអាមេរិកព្រួយបារម្ភថា ក្រុមនេះអាចនឹងបង្ហាញខ្លួន នៅផ្នែកខ្លះនៃតំបន់ Sahel។
ថ្លែងប្រាប់កម្មវិធី Focus on Africa របស់ទូរទស្សន៍ BBC លោក Blinken បានលើកឡើងថា “អ្វីដែលបានកើតឡើងរួចហើយ និងអ្វីដែលកំពុងបន្តកើតឡើងនៅក្នុងប្រទេសនីហ្សេ មិនមែនជំរុញដោយរុស្ស៊ី ឬដោយក្រុម Wagner នោះទេ ប៉ុន្តែពួកគេព្យាយាមទាញយកប្រយោជន៍ពីវា”។

លោក Blinken បន្តថា “គ្រប់កន្លែងដែលក្រុម Wagner ទៅដល់, ការស្លាប់ ការបំផ្លិចបំផ្លាញ និងការកេងប្រវ័ញ្ច ក៏កើតមាន ជាពិសេសភាពអសន្តិសុខបានកើនឡើង មិនថមថយឡើយ” ។
Wagner ត្រូវបានគេជឿថាមានយុទ្ធជនរាប់ពាន់នាក់ នៅក្នុងប្រទេសនានា រួមទាំងសាធារណរដ្ឋអាហ្រ្វិកកណ្តាល (CAR) និងម៉ាលី ជាកន្លែងដែលពួកគេទទួលបានផលប្រយោជន៍អាជីវកម្ម ហើយជួយពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរបស់រុស្ស៊ីផងដែរ ហើយកន្លងមកយុទ្ធជនរបស់ក្រុមនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សយ៉ាងធំធេង នៅក្នុងបណ្តាប្រទេសអាហ្វ្រិកមួយចំនួនទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ នីហ្សេ បិទដែនអាកាស ចំពេលមានការគំរាម ធ្វើអន្តរាគមន៍យោធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ