Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្ស ៣ ទៀតបង្ហាញជំហរចូលរួមបង្កើតរដ្ឋាភិបាលថ្មីជាមួយ បក្សភឿថៃ

បានផុស

នៅ

គណបក្សថៃចំនួន ៣ ទៀតដែលមានរួមទាំងបក្សរបស់លោក ប្រាវីត វង់ស៊ូវ៉ាន់ និងអតីតបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា បានបង្ហើបកាលពីថ្ងៃអង្គារថា ពួកគេមានឆន្ទៈធ្វើតាមគណបក្សភូមិចៃថៃ ក្នុងការចូលរួមជាមួយរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកមកពី គណបក្សបាឡាង ប្រាឆារ៉ាត់, គណបក្សថៃរួបរួមជាតិ និងគណបក្សឆាតថៃផាតាណា បានផ្តល់សញ្ញា ក្រោយពេលបក្សភឿថៃ និងបក្សភូមិចៃថៃយល់ព្រមបង្កើតសម្ព័ន្ធភាពជាមួយគ្នាថា គណបក្សទាំង ៣ កំពុងពិចារណា និងរង់ចាំការអញ្ជើញពីគណបក្សភឿថៃសម្រាប់កិច្ចពិភាក្សាចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មីផងដែរ ។

ទន្ទឹមនឹងនោះ មេដឹកនាំគណបក្សឆាតថៃផាតាណា លោក Varawut Silpa-archa បានព្រលយពាក្យយ៉ាងមុតមាំថា នៅពេលនេះគណបក្សរបស់លោកនឹងសុខចិត្តចូលរួមជាមួយក្រុមចម្រុះដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយសារតែគណបក្សភឿថៃធ្លាប់បានអះអាងហើយថា នឹងមិនស្វែងរកការកែប្រែមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រនោះទេ ។

លោក Varawut Silpa-archa

លោក Varawut បាននិយាយទៀតថា នៅពេលណាដែលគណបក្សភឿថៃបញ្ជូនសញ្ញាសម្រាប់ការចរចា យើងនឹងត្រៀមខ្លួនដើម្បីចូលរួមភ្លាម ហើយគណបក្សឆាតថៃផាតាណា នឹងមិនទាមទារកៅអីគណៈរដ្ឋមន្ត្រីណាមួយឡើយ ដោយសារតែបក្សរបស់លោកមានសមាជិកសភាតែ ១០ រូបប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រនេះដែរ ត្រូវ​បាន​លើក​ឡើង​ថា ​ជា​ហេតុផល​ចម្បង​ដែល​សមាជិក​ព្រឹទ្ធសភា​បដិសេធ​មិន​បោះឆ្នោត​ឲ្យ​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្សចលនាឆ្ពោះទៅមុខ គឺលោក Pita Limjaroenrat កាល​ពី​ខែ​មុន ហើយដោយសារតែមានបទពិសោធន៍បែបនេះហើយ ទើបគណបក្សភឿថៃបានសម្រេចទុកមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌនេះនៅដាច់ដោយឡែកសិន សម្រាប់ការបោះឆ្នោតសភាដែលនឹងរៀបចំឡើងនៅសប្ដាហ៍ក្រោយនេះ ។

គួរបញ្ជាក់ថា ប្រសិនបើគណបក្សទាំង ៣ ពិតជាចូលរួមជាមួយគណបក្សភឿថៃ និងបក្សភូមិចៃថៃមែននោះ ក្រុមចម្រុះទាំង ៥ នេះនឹងមានសំឡេងសរុប ២៩៨ បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតសកលថ្ងៃទី១៤ ខែឧសភា ។ ទោះជាយ៉ាងណា ក្រុមចម្រុះមួយនេះក៏នឹងត្រៀមប្រមែប្រមូលគណបក្សផ្សេងទៀតផងដែរ ដោយសារតែការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃ ត្រូវការសំឡេងគាំទ្រយ៉ាងតិច ៣៧៥ នៃអាសនៈសភាទាំង ៥០០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ ភឿថៃ ចាប់ដៃគូជាមួយបក្សឈ្នះឆ្នោតលំដាប់ទី ៣ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម