ព័ត៌មានអន្ដរជាតិ
ប៉ូលិស កូរ៉េខាងត្បូង បង្កើនសន្តិសុខក្នុងប្រទេស ក្រោយមានការបង្ហោះគំរាមសម្លាប់តាមអនឡាញ
ប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង កំពុងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងឃាតកម្មតាមប្រព័ន្ធអ៊ីនធឺណេត បន្ទាប់ពីមានការចាក់សម្លាប់គ្នាក្នុង និងក្រៅរាជធានី។

កាលពីថ្ងៃទី២១ ខែកក្កដា បុរសម្នាក់បានកាន់កាំបិតដើរចាក់អ្នកថ្មើរជើងក្នុងទីក្រុងសេអ៊ូល បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងបីនាក់របួស។ ចំណែកកាលពីថ្ងៃព្រហស្បតិ៍ បុរសម្នាក់ទៀតបានបើកការវាយប្រហារដោយកាំបិតនៅរាជធានី ខណៈមនុស្សម្នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតរងរបួសធ្ងន់។
ចាប់តាំងពីឧបទ្ទវហេតុទាំងនោះបានកើតឡើងមក ការគំរាមកំហែងដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មស្រដៀងគ្នានេះ ត្រូវបានបង្ហោះនៅលើអ៊ីនធឺណិត ដែលជំរុញឲ្យប៉ូលិសប្រមូលផ្តុំមន្ត្រីដើម្បីទប់ទល់នឹងការវាយប្រហារដែលអាចកើតមាន។
ក្នុងនោះដែរ ប៉ូលិសនៅទីក្រុងសេអ៊ូលបានដាក់ពង្រាយអង្គភាពពិសេសមួយ និងរថពាសដែកទៅកាន់តំបន់ជុំវិញស្ថានីយ៍ Gangnam។ មន្ត្រីប្រដាប់អាវុធត្រូវបានគេឃើញដើរល្បាតកន្លែងពាណិជ្ជកម្ម និងទីតាំងផ្សេងទៀតកាលពីថ្ងៃអង្គារ។
ដោយឡែក ស្ត្រីម្នាក់ក្នុងវ័យ៣០ឆ្នាំបាននិយាយថា ចាប់តាំងពីការវាយប្រហារនោះមក សហគមន៍របស់ពួកគេរស់នៅទាំងភាពភ័យខ្លាច ។ អ្នកស្រីក៏បាននិយាយដែរថា អ្នកស្រីមានអារម្មណ៍មិនសប្បាយចិត្តដោយសារវិធានការសន្តិសុខដែលបានកើនឡើង ប៉ុន្តែគិតថាពួកគេនឹងរួមចំណែកដល់សុវត្ថិភាពរបស់ពលរដ្ឋ។
ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ប៉ូលិសបានកំណត់អត្តសញ្ញាណមនុស្សចំនួន ៥៩នាក់ដែលសង្ស័យថាបានបង្ហោះការគំរាមកំហែង ឬចូលរួមក្នុងអាកប្បកិរិយាឧក្រិដ្ឋកម្មផ្សេងទៀតគិតត្រឹមថ្ងៃច័ន្ទ ហើយជាងពាក់កណ្តាលនៃពួកគេមានអាយុចាប់ពី ១០ ដល់ ១៩ ឆ្នាំ។ របាយការណ៍ក៏និយាយផងដែរថាការគំរាមកំហែងភាគច្រើនហាក់ដូចជាបោកបញ្ឆោតប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងប្រុសម្នាក់ប្រកាច់បែកពពុះមាត់ភ្លាមៗ ខណៈយន្តហោះហៀបនឹងចាកចេញពី ក្វាងចូវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ