ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្អាកអនុសញ្ញាពន្ធជាមួយប្រទេសអមិត្ត ជាពិសេស អាមេរិក និងអឺរ៉ុប
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាផ្អាកអនុសញ្ញាពន្ធជាមួយប្រទេសអមិត្តជាមួយខ្លួន ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសសមាជិកសហភាពអឺរ៉ុបដែលបានដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ។

ការហាមប្រាមលើសន្ធិសញ្ញាពន្ធទ្វេដងនេះ នឹងមានសុពលភាពរហូតដល់ប្រទេសទាំងនោះ លុបបំបាត់ការរំលោភបំពានដែលបានប្រព្រឹត្តចំពោះផលប្រយោជន៍សេដ្ឋកិច្ចស្របច្បាប់ និងផលប្រយោជន៍ផ្សេងទៀតរបស់រុស្ស៊ី ឬរហូតដល់ឯកសារពាក់ព័ន្ធ អស់សុពលភាព ។
ទន្ទឹមនេះ រដ្ឋាភិបាលរុស្ស៊ីក៏បានណែនាំឲ្យចាត់វិធានការក្នុងពេលតែមួយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ក៏ដូចជាផលវិបាកនៃការផ្អាកកិច្ចព្រមព្រៀងពន្ធទ្វេដងនេះមកលើសេដ្ឋកិច្ចជាតិផងដែរ ។
ជាពិសេស ច្បាប់នេះក៏ផ្អាកប្រតិបត្តិការមួយចំនួននៃមាត្រានៅក្នុងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធទ្វេដង និងការទប់ស្កាត់ការគេចពន្ធជាមួយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា និងស្វីស និងឯកសារពន្ធជាមួយប្រទេសអមិត្តផ្សេងទៀតផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ TASS
ចុចអាន៖ មកដឹង ទំហំទឹកប្រាក់ដែល រុស្ស៊ី ចំណាយលើវិស័យការពារជាតិ ស្របពេល កំពុងជាប់ដៃធ្វើសង្គ្រាមនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ