ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាឲ្យបង្កើនផលិតយន្តហោះគ្មានមនុស្សបើកវាយប្រហារ ដែលកំពុងប្រើនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ បង្កើនការផលិតយន្តហោះគ្មានមនុស្សបើក ដែលកងកម្លាំងរបស់ទីក្រុងមូស្គូកំពុងប្រើប្រាស់ក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

លោក ពូទីន ដែលបានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនផលិត Rostec គឺលោក Sergei Chemezov បាននិយាយកាលពីថ្ងៃចន្ទថា “យន្តហោះគ្មានមនុស្សបើក ដូចជា ប្រភេទ Cube និង Lancet បានបង្ហាញឲ្យឃើញពីប្រសិទ្ធភាពដ៏ខ្លាំងក្លានៅលើសមរភូមិប្រយុទ្ធនៅអ៊ុយក្រែន” ។
លោកប្រធានាធិបតីរូបនេះបានអះអាងទៀតថា “ផលប៉ះពាល់ ក៏ដូចជាសមត្ថភាពវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកទាំងនេះ គឺអស្ចារ្យខ្លាំងមែនទែន ហើយវាក៏ធ្វើឲ្យសព្វាវុធ និងគ្រាប់រំសេវដែលផលិតដោយបរទេសផ្ទុះឆេះខ្លោចគ្មានសល់ផងដែរ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលចំនួន ២ លើកមកលើទីក្រុង Pokrovsk នៅភាគខាងកើតនៃតំបន់ Donetsk ដោយបណ្ដាលឲ្យមនុស្ស ៧ នាក់បាត់បង់ជីវិត របួសជាង ៨០ នាក់ និងបានបំផ្លាញអគារប្រហែល ២០ ខ្នង រួមទាំងប្លុកលំនៅដ្ឋានកម្ពស់ ៥ ជាន់ផងដែរ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក វ្ល៉ាឌីមៀរ ពូទីន បានកើតមានឡើង ខណៈប្រទេសលោកខាងលិចបាននិងកំពុងផ្គត់ផ្គង់រថក្រោះ និងជំនួយយោធាផ្សេងទៀតក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ត្រាំ បញ្ជាឲ្យមនុស្សជិត ១លាននាក់ ចេញពីអាមេរិក ជាបន្ទាន់