Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៣៣នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន នៅប៉េកាំង

បានផុស

នៅ

មនុស្សចំនួន៣៣នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈ១៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានពីមុនមកសោះនៅក្នុងទីក្រុងប៉េកាំង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋធានីរបស់ប្រទេសចិន បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងនារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ហើយជន់លិចជាយក្រុងនិងតំបន់ជុំវិញនោះ។

យោងតាមការឲ្យដឹងពីក្រុមមន្ត្រីនៅថ្ងៃពុធទី៩ខែសីហា, មនុស្សចំនួន៣៣នាក់បានស្លាប់ ដោយសារអាកាសធាតុអាក្រក់ក្នុងទីក្រុងប៉េកាំង ដែលភាគច្រើនដោយសារទឹកជំនន់ និងការបាក់រលំអគារ។

(រូបថត៖ AP)

ដោយឡែក កាលពីខែមុន មនុស្សរាប់សិបនាក់ ​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ទូទាំង​ភាគ​ខាង​ជើង​ប្រទេស​ចិន ខណៈនៅទី​ក្រុង​ប៉េកាំង​ ការ​ស្លាប់​ឬ​បាត់​ខ្លួនមនុស្ស​ចំនួន១៤៧នាក់​ត្រូវបានរាយការណ៍ថា ​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ។ 

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មនុស្សរាប់លាននាក់បានរងគ្រោះដោយព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ និងរលកកម្តៅអូសបន្លាយជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ព្រឹត្តិការណ៍បែបនេះ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារបម្រែបម្រួលអាកាសធាតុ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្យុះ ខ្សាច់ និងខ្យល់ ពុល ដ៏ គ្រោះថ្នាក់ វាយប្រហារ ទីក្រុង ប៉េកាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម