ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ទម្លាក់ដ្រូន ២គ្រឿង ដែលហោះសំដៅទៅ ទីក្រុងមូស្គូ
យន្តហោះគ្មានមនុស្សបើក (ដ្រូន) ចំនួនពីរគ្រឿង ត្រូវបានបាញ់ទម្លាក់ខណៈធ្វើដំណើរសំដៅទៅទីក្រុងមូស្គូ។ នេះបើតាមការបញ្ជាក់ពីអភិបាលក្រុងលោក Sergey Sobyanin និងក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធទី៩ខែសីហា។

យោងតាមមន្ត្រីខាងលើ, ការប៉ុនប៉ងវាយប្រហារភេរវកម្មនេះ មិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬការបំផ្លិចបំផ្លាញអ្វីឡើយ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលយប់ ការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីអនុវត្តការវាយប្រហារភេរវកម្មដោយយន្តហោះគ្មានមនុស្សបើក ត្រូវបានរារាំងនៅតំបន់មូស្គូ”។
យោងតាមលោក Sobyanin, ដ្រូនទាំង២គ្រឿង ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស។ មួយគ្រឿងក្នុងចំណោមនោះ ត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងរដ្ឋធានី ខណៈមួយគ្រឿងទៀត ត្រូវបានបំផ្លាញនៅលើផ្លូវហាយវេ M1 ដែលតភ្ជាប់ទីក្រុងមូស្គូទៅកាន់ព្រំដែនជាមួយប្រទេសបេឡារុស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីឧបទ្ទវហេតុនេះទេ ហើយប្រភេទយន្តហោះដ្រូនដែលប្រើ ក៏គេនៅមិនទាន់បញ្ជាក់ច្បាស់ដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី៦ខែសីហា យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ក៏ត្រូវបានបាញ់ទម្លាក់ផងដែរ ខណៈព្យាយាមវាយប្រហារទីក្រុងមូស្គូ។
មិនត្រឹមប៉ុណ្ណឹង យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានទៅដល់រដ្ឋធានីរុស្ស៊ីកាលពីថ្ងៃទី៣០ខែកក្កដា ហើយម្តងទៀតនៅថ្ងៃទី១ខែសីហា ដែល២លើកនោះ ដ្រូនបានវាយប្រហារតំបន់ហិរញ្ញវត្ថុរបស់ទីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន បញ្ជាឲ្យបង្កើនផលិតយន្តហោះគ្មានមនុស្សបើកវាយប្រហារ ដែលកំពុងប្រើនៅ អ៊ុយក្រែន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង