Connect with us

ព័ត៌មានអន្ដរជាតិ

តានតឹងកាន់តែខ្លាំង ខណៈសម្ព័ន្ធមិត្តរុស្ស៊ី ធ្វើសមយុទ្ធ នៅមាត់ទ្វារសមាជិកណាតូ 

បានផុស

នៅ

ភាពតានតឹងរវាងរុស្សី និងអង្គការណាតូ កាន់តែឡើងកម្តៅ ខណៈសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀរ ពូទីន កំពុងធ្វើសមយុទ្ធយោធានៅមាត់ទ្វារប្រទេសជិតខាងលោកខាងលិច។

លោក Alexander Lukashenko (ឆ្វេង) និងលោក Vladimir Putin (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ថ្មីៗនេះ បានស្វាគមន៍ទាហានស៊ីឈ្នួល Wagner មកកាន់ប្រទេសរបស់គាត់ បន្ទាប់ពីក្រុមនេះ បង្កការបះបោររយៈពេលខ្លី នៅក្នុងប្រទេសរុស្ស៊ីកាលពីខែមិថុនា។

ប្រការនេះ នាំឲ្យសមាជិកអង្គការណាតូចំនួន២ គឺប៉ូឡូញនិងលីទុយអានី បង្កើនសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ ដោយភ័យខ្លាចការលុកលុយរបស់ក្រុមទាហានស៊ីឈ្នួល Wagner។

រថក្រោះបេឡារុស (រូបថត៖ AP)

ក្រសួងការពារជាតិបេឡារុសប្រកាសថា សមយុទ្ធយោធាបានចាប់ផ្តើមកាលពីថ្ងៃចន្ទទី៧ ខែសីហា នៅជិតជួរភ្នំ Suwalki ដែលមានចម្ងាយ៩៦គីឡូម៉ែត្រ ពីទឹកដីយុទ្ធសាស្ត្រដែលភ្ជាប់ប្រទេសលីទុយអានី ឡាតវី និងអេស្តូនី ជាមួយសម្ព័ន្ធមិត្តណាតូផ្សេងទៀត។ ជួរភ្នំនេះ ក៏បំបែកប្រទេសបេឡារុសពី Kaliningrad ដែលជាតំបន់ពិសេសរបស់រុស្ស៊ីនៅសមុទ្របាល់ទិកផងដែរ។

ដោយមើលឃើញពីសារៈសំខាន់របស់វា ក្រុមអ្នកវិភាគបានបង្ហាញភាពភ័យខ្លាចជាយូរមកហើយថា ជួរភ្នំ Suwalki អាចជាចំណុចក្តៅ នៃក្នុងការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងណាតូ។

ទាហានបេឡារុស (រូបថត៖ AP)

បេឡារុស្ស និយាយថា សមយុទ្ធគឺផ្អែកលើបទពិសោធន៍ពីប្រតិបត្តិការយោធាពិសេស ដែលឃ្លានេះ ត្រូវបានលោកពូទីន ប្រើសម្រាប់ការលុកលុយប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិបេឡារុសនិយាយថា សមយុទ្ធនេះនឹងពិនិត្យមើល ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក៏ដូចជាអន្តរកម្មជិតស្និទ្ធនៃរថក្រោះ និងកងកាំភ្លើងវែង ជាមួយអង្គភាពផ្សេងទៀតនៃកងកម្លាំងប្រដាប់អាវុធ។

ទោះបីជាយ៉ាងណាក៏ដោយ បេឡារុស មិនបានបញ្ជាក់ទេថាតើ សមយុទ្ធនេះ នឹងបញ្ចប់វិញនៅថ្ងៃណា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Daily Star

ចុចអាន៖ ណាតូ ចាប់ផ្តើមសមយុទ្ធដែនអាកាស ធំបំផុតក្នុងប្រវត្តិសាស្ត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម