ព័ត៌មានអន្ដរជាតិ
Breaking News! បក្សភឿថៃ ប្រមែប្រមូលបាន ៦ គណបក្សទៀតចូលក្នុងក្រុមចម្រុះ កើនសំឡេង ២២៨ អាសនៈ
គណបក្សភឿថៃ ដែលកំពុងរួមដៃគ្នាជាមួយបក្សភូមិចៃថៃដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលថ្មី នៅថ្ងៃពុធនេះបានបន្ថែមគណបក្សចំនួន ៦ ទៀតចូលទៅក្នុងក្រុមចម្រុះ ដោយធ្វើឲ្យពួកគេកាន់តែមានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាប ។

គណបក្សទាំង ៦ ដែលបានប្រកាសចូលរួមជាផ្លូវការជាមួយក្រុមចម្រុះដែលដឹកនាំដោយបក្សភឿថៃរួមមាន គណបក្សប្រាឆាឆាត, សេរីរួមថៃ, ភឿថៃ រួមប៉ាឡាំង, ប៉ាឡាំងសង្គមម៉ៃ, គណបក្សស្រុកថៃ និងគណបក្សឆាតផាតាណាខ្លា ខណៈបើបូកចូលគ្នា គណបក្សទាំង ៨ រួមគ្នាបាន ២២៨ អាសនៈនៅក្នុងសភាដែលមាន ៥០០ អាសនៈ ។
ទន្ទឹមនោះ ក្រៅពីគណបក្សទាំង ៦ នេះហើយ បក្សភឿថៃក៏នឹងត្រៀមប្រកាសសមាជិកបន្ថែមទៀតក្នុងពេលឆាប់ៗនេះផងដែរ ខណៈគណបក្សរបស់កូនស្រីលោក ថាក់ស៊ីន មួយនេះ គ្រោងនឹងជួបចរចាជាមួយគណបក្សឆាតថៃផាតាណា ដែលមាន ១០ អាសនៈនៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។

គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេនោះ សម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថៃដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស អាចនឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែសីហា ពោលរយៈពេល ៣ ថ្ងៃ ក្រោយតុលាការធម្មនុញ្ញធ្វើសេចក្ដីសម្រេចលើញត្តិទាក់ទងនឹងការបន្ត ឬដកសិទ្ធិលោក Pita លែងឲ្យឈរឈ្មោះជានាយករដ្ឋមន្ត្រីឬយ៉ាងណា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ គណបក្ស ៣ ទៀតបង្ហាញជំហរចូលរួមបង្កើតរដ្ឋាភិបាលថ្មីជាមួយ បក្សភឿថៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ