Connect with us

ព័ត៌មានអន្ដរជាតិ

FBI បាញ់សម្លាប់បុរសម្នាក់ ដែលបង្ហោះ Facebook គំរាមប្រធានាធិបតីអាមេរិក

បានផុស

នៅ

បុរស​ម្នាក់​ដែល​​បង្ហោះ​​ Facebook គំរាមប្រើអំពើហិង្សា​ប្រឆាំងលោក​ប្រធានាធិបតី Joe Biden និង​មន្ត្រី​ដទៃ​ទៀត ​ត្រូវ​បាន​បាញ់​សម្លាប់​អំឡុង​ការ​វាយឆ្មក់​របស់ FBI កាល​ពី​ថ្ងៃ​ពុធទី៩ខែសីហា (ពេលវេលានៅសហរដ្ឋអាមេរិក)។

ភ្នាក់ងារ FBI ចូលឆែកឆេរផ្ទះរបស់ Craig Robertson (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នាក់ងារ FBI បានចូលឆែកឆេរផ្ទះរបស់លោក Craig Robertson ក្នុងរដ្ឋ Utah ប៉ុន្មានម៉ោងមុនដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់ទីនោះ។

យោងតាមបណ្តឹងព្រហ្មទណ្ឌ, លោក Robertson បានបង្ហោះការគំរាមកំហែងនៅលើ Facebook ប្រឆាំងនឹងលោក Biden និងរដ្ឋអាជ្ញា ដែលកំពុងធ្វើការជាមួយសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក ដូណាល់ ត្រាំ។

បណ្តឹងព្រហ្មទណ្ឌបានគូសបញ្ជាក់ពីសារដែលលោក Robertson បង្ហោះលើ Facebook រួមទាំងរូបភាពនៃកាំភ្លើង និងការគំរាមសម្លាប់លោក Biden និង Alvin Bragg។

ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ MEGA)

លើសពីនេះ សារផ្សេងទៀត ក៏បានផ្តោតទៅលើអគ្គមេធាវីសហរដ្ឋអាមេរិក Merrick Garland និងអគ្គមេធាវីទីក្រុង New York លោកស្រី Letitia James ផងដែរ។

Robertson បានបង្ហោះនៅលើ Facebook ថា “ខ្ញុំលឺថាលោក Biden នឹងមក Utah។ យកឈុតបន្លំខ្លួនរបស់ខ្ញុំចេញមក ហើយសម្អាតធូលីចេញពីកាំភ្លើង M24។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាសារមួយ ក្នុងចំណោមសារនិងរូបថតអាវុធជាច្រើន ដែលបង្ហោះលើគណនី Facebook ចំនួនពីររបស់លោក Robertson ប៉ុណ្ណោះ។ នៅមានសារគំរាមជាច្រើនទៀត ដែលគេមិនបញ្ចេញ។

គួរបញ្ជាក់ថា លោក Robertson ត្រូវបានភ្នាក់ងារសហព័ន្ធចាប់ផ្តើមតាមឃ្លាំមើលនៅក្នុងខែមីនា បន្ទាប់ពីគាត់បង្ហោះសារគំរាមកំហែងប្រឆាំងនឹងលោក Bragg លើបណ្តាញទំនាក់ទំនងសង្គម Truth Social ដែលជាបណ្តាញទំនាក់ទំនងរបស់លោក Trump៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដូណាល់ ត្រាំ ប្តេជ្ញាកាត់ទោស ចូ បៃដិន ប្រសិនបើជាប់ឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម